Serie A: កាលវិភាគប្រកួតសប្តាហ៍ទី ៨

ការប្រកួតពានរង្វាន់លីកកំពូលនៃប្រទេស អ៊ីតាលី បានត្រលប់មកនៅសប្តាហ៍នេះដែលជាការប្រកួតសប្តាហ៍ទី ៨។ សម្រាប់ការប្រកួតសប្តាហ៍នេះការប្រកួតធំប្រចាំសប្តាហ៍នេះគឺជាការប្រកួតរវាងក្លឹប Napoli នឹងត្រូវបើកកីឡដ្ឋាន Stadio San Paolo របស់ខ្លួនដើម្បីទទួលក្រុមភ្ញៀវក្លឹប Roma នៅវេលាម៉ោង ២០:០០ ថ្ងៃទី ១៥ តុលា ២០១៦ នេះ។

ការប្រកួតបន្ទាប់ក្លឹបការពារដំណែងជើងឯក Juventus នឹងត្រូវប្រកួតជាមួយក្លឹប Udinese នៅវេលាម៉ោង ១:៤៥ នាទីរំលងអធ្រាត្រ ថ្ងៃទី ១៦ តុលា ២០១៦។ ការប្រកួតនេះសំខាន់ចំពោះក្លឹប Juventus ដោយក្លឹបត្រូវការ ៣ ពិន្ទុនៅសប្តាហ៍នេះដើម្បីបន្តនាំមុខនៅកំពូលតារាង Seria A នារដូវកាលនេះ។

ការប្រកួតដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងការសប្តាហ៍នេះគឺជាការប្រកួតរវាងក្លឹប AC Milan ជាមួយក្លឹប Chievo និងការប្រកួតរវាងក្លឹប Fiorentina ជាមួយក្លឹប Atalanta។

ចំណែកឯការប្រកួតផ្សេងទៀតមានដូចជាការប្រកួតរវាងក្លឹប Cagliari ជាមួយនឹងក្លឹប Inter Milan ខណៈក្លឹប Genoa នឹងត្រូវជួបប្រកួតជាមួយក្លឹប Empoli ផងដែរ។ ខាងក្រោមជាកាលវិភាគប្រកួតក្នុងសប្តាហ៍ទី ៨៕

week-8-2

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ