La Liga: កាលវិភាគប្រកួតសប្តាហ៍ទី⁣ ៨

ការប្រកួតបាល់ទាត់លីកកំពូលនៃប្រទេស⁣⁣⁣ អេស្ប៉ាញ ឬ La Liga រដូវកាល ២០១៦-២០១៧ សម្រាប់សប្តាហ៍នេះបានឈានដល់ការប្រកួតសប្តាហ៍ទី ៨ ហើយបន្ទាប់ពីបានសម្រាកជិតពីរសប្តាហ៍ដើម្បីទុកឱកាសឲ្យកីឡាករបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិរបស់ខ្លួន។

សម្រាប់ការប្រកួត La Liga សប្តាហ៍នេះក្លឹប Las Palmas នឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួនដើម្បីទទួលក្លឹប Espanyol ក្នុងការប្រកួតបើកឆាកនារដូវកាលនេះនៅវេលាម៉ោង ១:៤៥ រំលងអធ្រាត្រថ្ងៃទី ១៥ តុលា ២០១៦។

ក្លឹប Sevilla នឹងត្រូវជួបប្រកួតជាមួយក្លឹប Laganes ខណៈពេលដែលក្លឹប Valencia នឹងត្រូវធ្វើការធ្ងន់នៅសប្តាហ៍នេះដោយទទួលក្លឹប Sporting Gijon។ រីឯក្លឹប Villarreal នឹងត្រូវជួបប្រកួតជាមួយក្លឹប Celta Vigo។

ចំណែកឯក្លឹបជើងឯកទ្វីបអឺរ៉ុប UEFA Champions League ២០១៦ ក្លឹប Real Madrid នឹងត្រូវជួបជាមួយក្លឹប Real Betis។ ការប្រកួតនេះគឺសំខាន់ចំពោះក្លឹប Real Madrid ដែលត្រូវការឈ្នះដើម្បីបន្តប្រដេញពិន្ទុជាមួយនឹងក្លឹប Atl.Madrid និងក្លឹប Barcelona ផងដែរ។

ក្លឹប Barcelona ដែលជាក្លឹបការពារដំណែងជើងឯកនោះនឹងត្រូវប្រកួតជាមួយក្លឹប Deportivo នៅវេលាម៉ោង ២១:១៥ ។ ការប្រកួតនេះក្លឹប Barcelona ត្រូវការឈ្នះជាចាំបាច់ដើម្បីបន្តដំណើរក្នុងការការពារដំណែងជើងឯករបស់ខ្លួន។ ខាងក្រោមជាកាលវិភាគប្រកួតសប្តាហ៍ទី ៨៕

week-8-3

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ