Ligue 1: កាលវិភាគប្រកួតសប្តាហ៍ទី ៩

ការប្រកួតពានរង្វាន់បាល់ទាត់លីកកំពូលនៃប្រទេស បារាំង ឬ French Ligue 1 រដូវកាល ២០១៦-២០១៧ បានត្រលប់មកជាថ្មីនៅក្នុងការប្រកួតសប្តាហ៍ទី ៩ ជាមួយនឹងការប្រកួតរបស់ក្លឹប Toulouse នឹងត្រូវជួបប្រកួតជាមួយក្លឹប Monaco ក្នុងការប្រកួតបើកឆាកសប្តាហ៍នេះដែលធ្វើឡើងនៅម៉ោង ០០:០០ នាទីរំលងអធ្រាត្រនេះ។ រីឯនៅវេលាម៉ោង ១:៤៥ រំលងអធ្រាត្រថ្ងៃដដែលនេះ ក្លឹប Nice នឹងត្រូវទទួលក្លឹប Lyon ផងដែរ

ការប្រកួតបន្ទាប់គឺជាការប្រកួតរវាងក្លឹបជើងឯករដូវកាលមុន PSG នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីរបស់ក្លឹប Nancy ដែលជាការប្រកួតធំប្រចាំសប្តាហ៍នេះនៅវេលាម៉ោង ២២:០០ យប់ស្អែក។ ការប្រកួតនេះគឺសំខាន់ចំពោះក្លឹបទាំងពីរខណៈបច្ចុប្បន្នក្រុម PSG បច្ចុប្បន្នកំពុងតែឈនៅលេខ ៣ មាន ១៦ ពិន្ទុខណ់ក្លឹប Nancy  បច្ចុប្បន្នកំពុងឈនៅបាតតារាងដែលមានតែ⁣⁣⁣ ៥ ពិន្ទុប៉ុណ្ណោះក្រោយការប្រកួត ៨ ប្រកួត។ ដូចនេះសម្រាប់ការប្រកួតនេះក្លឹបទាំងពីរសុទ្ធតែរំពឹងថានឹងទទួលបាន ៣ ពិន្ទុក្នុងសប្តាហ៍នេះ។

ចំណែកឯក្លឹប Lille នឹងត្រូវទទួលក្លឹប⁣⁣ Guingamp ខណៈក្លឹប⁣ Marseille នឹងត្រូវទទួលក្រុមភ្ញៀវក្លឹប Metz ស្របពេលដែលការប្រកួតដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនៅក្នុងសប្តាហ៍នេះគឺជាការប្រកួតរវាងក្លឹប Rennes ជួបប្រកួតជាមួយក្លឹប Bordeaux។ ខាងក្រោមជាកាលវិភាគប្រកួតទាំងមូលសម្រាប់សប្តាហ៍ទី ៩៕

week-9

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ