EPL: កាលវិភាគប្រកួតសប្តាហ៍ទី ៨

ការប្រកួតបាល់ទាត់ English Premier League រដូវកាល ២០១៦-២០១៧ បានត្រលប់មកសាជាថ្មីជាមួយនឹងការប្រកួតសប្តាហ៍ទី ៨។

សម្រាប់ការប្រកួតសប្តាហ៍នេះលោកអ្នកនឹងបានកំសាន្តអារម្មណ៍ជាមួយនឹងការប្រកួតគូតពិសេសៗជាច្រើន ដែលក្នុងនោះក្លឹបតោខៀវ Chelsea នឹងត្រូវបើកកីឡដ្ឋាន Stamford Bridge របស់ខ្លួនដើម្បីទទួលក្រុមជើងឯករដូវកាលមុន Leicester City នៅវេលាម៉ោង ១៨:៣០ ដែលជាការប្រកួតបើកឆាកសប្តាហ៍ទី ៨ នេះផងដែរ។

រីឯការប្រកួតធំប្រចាំសប្តាហ៍នេះមួយគូរទៀតគឺក្លឹប បិសាចក្រហម Manchseter United នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield ដើម្បីជួបប្រកួតជាមួយក្រុមម្ចាស់ផ្ទះក្លឹប Liverpool ក្នុងការប្រកួតនៅវេលាម៉ោង ០២:០០ នាទីរំលងអធ្រាត្រយប់ថ្ងៃទី ១៨ តុលា ២០១៦ខាងមុខ។ ការប្រកួតនេះគឺសំខាន់ចំពោះក្រុមទាំងពីរខណៈក្រុមរបស់លោក Jose Mourinho ត្រូវការពិន្ទុដើម្បីកាត់បន្ថយគន្លាតពិន្ទុជាមួយនឹងក្លឹបកំពូល Manchester City។

ចំណែកឯក្លឹប Tottenham នឹងត្រូវជួបប្រកួតជាមួយក្លឹប West Brom ខណៈក្លឹបកាំភ្លើងធំ Arsenal នឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួនដើម្បីទទួលក្លឹប Swansea ដែលកំពុងតែធ្លាក់ទម្រង់លេងក្នុងរដូវកាលនេះ។ ខាងក្រោមជាកាលវិភាគប្រកួតសម្រាប់សប្តាហ៍ទី ៨៕

week-8

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ