គ្រូបង្វឹកឡាវ៖ ម្ចាស់ផ្ទះកម្ពុជាគឺជាឧបសគ្គធំបំផុតសម្រាប់យើង!

ភ្នំពេញ៖  បន្ទាប់ពីបានឈានដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាភ្លាម លោក Valakone Phomphakdy ដែលជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិឡាវបានលើកឡើងថា ក្រុមម្ចាស់ផ្ទះគឺជារនាំងដ៏បំផុតសម្រាប់របស់លោក។

14689099_905623619569592_1774459412_o

គ្រូបង្វឹករូបនេះក៏បានថ្លែងផងដែរថា ឆ្លងកាត់តាមការសិក្សាពីទម្រង់លេងរបស់ក្រុមកម្ពុជារួចមក លោកមើលឃើញថា កម្ពុជាគឺជាក្រុមមួយដែលលោកត្រូវតែប្រយ័ត្នប្រយែងជាងគេ  ព្រោះមិនត្រឹមតែមានប្រៀបក្នុងនាមជាម្ចាស់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាក៏នៅមានកីឡាករល្អៗមួួយចំនួនដែលអាចបង្កជាបញ្ហាក្នុងការសម្រេចគោលដៅជ័យជម្នះរបស់ក្រុមលោកបាន យ៉ាងណាក៏ដោយ លោកសុំមិនបានបង្ហាញពីឈ្មោះកីឡាករឆ្នើមទាំងនោះឡើយ។ ជាមួួយគ្នានេះដែរ លោកបានតាំងចិត្តថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពសម្រាប់ការប្រកួតនេះ ជាពិសេសលោកមានជំនឿថា កូនក្រុមរបស់លោកនឹងធ្វើបានយ៉ាងល្អ ពិសេសមានឆន្ទៈខ្ពស់ក្នុងការដណ្តើមយកជោគជ័យ។

14672878_905624832902804_983762766_o

បន្ថែមពីលើនេះ គ្រូធំឡាវក៏បានលើកឡើងដែរថា៖ «ខ្ញុំមើលឃើញថា វិស័យកីឡាបាល់ទាត់នៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស វាពិតមានប្រជាប្រិយភាពខ្លាំងណាស់នៅទីនេះ ខ្ញុំក៏មើលឃើញពីសន្ទុះនៃការគាំទ្រដ៏ខ្លាំងក្លាដែលអាចក្លាយជាសម្ពាធមួយសម្រាប់ក្រុមនានា ពិសេសកីឡាករកម្ពុជាមានសមត្ថភាពកាន់តែខ្ពស់ ជាក់ស្តែងនាពេលថ្មីនេះ ពួកគេអាចយកឈ្នះលើក្រុមស្រីលង្កាដល់ទៅ ៤-០ ឯណោះ។ ដូច្នេះជំនួបទី១ ជាមួយកម្ពុជាគឺជាការប្រកួតដ៏សំខាន់បំផុត ខ្ញុំមិនអាចនិយាយពីការប្រកួតបន្ទាប់ទៀតបានទេ ព្រោះអ្វីដែលខ្ញុុំកំពុងគិតនៅពេលនេះមានតែមួយគត់នោះគឺការប្រកួតជាមួយក្រុមកម្ពុជានេះឯង!។»

14697160_905623766236244_1320414520_o

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិឡាវ នឹងត្រូវជួបគ្នាក្នុងវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នាវេលាម៉ោង ៦.៣០ នាទីល្ងាចថ្ងៃទី១៥ ខែតុលាខាងមុខនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ