គ្រូបង្វឹកទីម័រ៖ យើងត្រូវការឈ្នះថ្ងៃបើកឆាក AFF Suzuki Cup ដើម្បីជាទុនទប់ទល់កម្ពុជា និងឡាវ!

ភ្នំពេញ៖ លោក Fernando Alcantara គ្រូបង្វឹកក្រុមជម្រើសជាតិទីម័រខាងកើត បានដឹកនាំកូនក្រុមមកដល់ប្រទេសកម្ពុជាហើយកាលពីល្ងាចមិញ អមដោយក្ដីសង្ឃឹមសម្រាប់ត្រៀមខ្លួនប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែតុលាខាងមុខទៀតផង ។

img_3021

ជាមួយគ្នានោះលោក Fernando Alcantara ក៏បានថ្លែងទៅកាន់អ្នកសារព័ត៌មានផងដែរថា នេះគឺជាយុទ្ធនាការដ៏សំខាន់របស់លោក ប៉ុន្ដែអ្វីដែលសំខាន់ចំពោះមុខ គឺលោកត្រូវការដឹកនាំកូនក្រុមស្វែងរកជ័យជម្នះក្នុងការប្រកួតបើកឆាកដំបូងដោយត្រូវជួបក្រុមជម្រើសជាតិប្រ៊ុយណេ នៅថ្ងៃទី១៥ ខែតុលាចុងសប្ដាហ៍នេះ ។

img_3018

គ្រូបង្វឹកជនជាតិប្រេស៊ីលរូបនេះ បានបញ្ជាក់ទៀតថា ចំពោះក្រុមជម្រើសជាតិកម្ពុជា និងឡាវ គឺជាឧបសគ្គបន្ទាប់ តែសំខាន់គឺលោកការឈ្នះក្រុមប្រ៊ុយណេជាមុនសិន ព្រោះក្រុមនីមួយៗ សុទ្ធតែជាគូប្រកួតដ៏សំខាន់ និងមានការត្រៀមលក្ខណៈបានល្អដូចគ្នា ដូច្នេះពីមួយប្រកួតទៅមួយប្រកួត គឺមិនអាចធ្វេសប្រហែសបានឡើយ ។ សម្រាប់គ្រូបង្វឹករូបនេះ កម្ពុជាគឺជាក្រុមមួយដែលមិនអាចប្រហែសបានឡើយ ព្រោះក្រៅពីជាការប្រកួតក្នុងទឹកដីហើយនោះ លោកមានជំនឿថា ការគាំទ្រពីសំណាក់ទស្សនិកជនជាច្រើនមឺុននាក់គឺជាកម្លាំងចិត្តដ៏ខ្លាំងក្លាមួយសម្រាប់ម្ចាស់ផ្ទះ។

img_3013

គួរបញ្ជាក់ថា សម្រាប់កម្មវិធីប្រកួតបើកឆាកវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៥ ខែតុលានេះ គឺមាន ២ប្រកួត ក្នុងនោះក្រុមជម្រើសជាតិទីម័រខាងកើត ជួបក្រុមប្រ៊ុយណ នាវេលាម៉ោង ៣៖៣០នាទីរសៀល បន្ទាប់មកទើបក្រុមគោព្រៃរបស់ម្ចាស់ផ្ទះកម្ពុជា ជួបក្រុមជម្រើសជាតិឡាវ នាវេលាម៉ោង ៦៖៣០នាទីល្ងាច នៅលើទីលានពហុកីឡដ្ឋានជាតិដូចគ្នា ៕

img_3003

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ