ក្រុម U-14 ភ្នំពេញក្រោន នៅសល់ ២ ប្រកួតទៀតក្នុងព្រឹត្តិការណ៍ CP-Meiji Cup នៅថៃ

បុរីរាុំ៖ ក្រុម U-14 ភ្នំពេញក្រោននឹងត្រូវប្រកួតជាមួយក្រុមSuphanburi FC នៅល្ងាចនេះក្នុងព្រឹត្តិការណ៍ដណ្តើមពានរង្វាន់ CP-Meiji U-14 International Champions 2016 ដែលកំពុងតែប្រព្រឹត្តទៅនៅលើទឹកដីក្លឹប Buriram United ក្នុងប្រទេសថៃ។ ការប្រកួតនេះគឹជាការប្រកួតលើកទី៤ ហើយសម្រាប់យុវជនក្រោននៅក្នុងព្រឹត្តិការណ៍នេះបន្ទាប់ពីបានទទួលបរាជ័យ ៣ ប្រកួតជាប់ៗគ្នារួចមក។

table-of-cp-meiji-u14-international-cup

បើទោះបីជាគ្មានឱកាសដណ្តើមចំណាត់ថ្នាក់លេខ១ លេខ២ ឬ លេខ៣ ក៏ពិតមែន ក៏ប៉ុន្តែនេះគឺជាឱកាសមួួយទៀតសម្រាប់ក្រុមតំណាងប្រទេសកម្ពុជាក្នុងការប្រជែងយកចំណាត់ថ្នាក់ល្អជាបន្តទៀត។ យ៉ាងណាក៏ដោយ ប្រសិនបើពួកគេមិនអាចផ្តួលក្រុម Suphanburi ទេនោះ ក្រុមភ្នំពេញក្រោន នឹងត្រូវធ្លាក់ទៅប្រកួតយកចំណាត់ថ្នាក់លេខ ៧វិញ ដូច្នេះក្រុមភ្នំពេញក្រោនត្រូវតែឈ្នះទើបអាចមានសិទ្ធិឡើងទៅប្រកួតយកលេខ៥ បាន៕

schedule-of-cp-meiji-u14-international-cup

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ