ខ្សែប្រយុទ្ធថ្នាលយុវជន Leicester នឹងបង្ហាញខ្លួនជួយក្រុមប្រ៊ុយណេក្នុងវគ្គជម្រុះ AFF Suzuki Cup នៅកម្ពុជា

ប្រ៊ុយណេ៖ ខ្សែប្រយុទ្ធថ្នាលយុវជន Leicester ដែលត្រូវជាព្រះភគិនេយ្យ (ក្មួយ) ព្រះចៅស៊ុលតង់ប្រ៊ុយណេផងនោះនឹងបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិប្រ៊ុយណេសម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២១ ខែតុលា ខាងមុខនេះ។faiq-jefri-bolkiah-at-chelsea

ព្រះអង្គម្ចាស់ Faiq Jefri Bolkiah ដែលធ្លាប់ទទួលបានការបណ្តុះបណ្តាលពីក្លឹបតោខៀវ Chelsea និងកំពុងលេងឱ្យក្រុមយុវជនរបស់ក្លឹបជើងឯកលីគកំពូលនៃប្រទេស អង់គ្លេស Leicester City នោះបានយាងមកដល់រាជធានី Bandar Seri Begawan ហើយនៅសប្តាហ៍នេះដើម្បីធ្វើការហ្វឹកហាត់ជាមួយសមាជិកក្រុមជម្រើសជាតិប្រ៊ុយណេដទៃទៀត។

faiq-jefri-bolkiah-leicester

ព្រះអង្គម្ចាស់ Faiq បានមានបន្ទូលប្រាប់បណ្តាញសារព័ត៌មានក្រោយត្រូវបានក្រុមជម្រើសជាតិកោះហៅថា៖ «ខ្ញុំនឹងលេងនៅក្នុងតំបន់បម្រើនៅពីក្រោយខ្សែប្រយុទ្ធ ហើយខ្ញុំនឹងព្យាយាមលេងក្នុងនាមជាកីឡាករ playmaker សម្រាប់ប្រទេសខ្ញុំដោយមិនលេងក្នុងតំបន់ប្រយុទ្ធដូចសព្វដងនោះទេ។» ព្រះអង្គបានបន្ថែមថា៖ «ខ្ញុំនឹងព្យាយាមគ្រប់គ្រងបាល់ឲ្យបានច្រើនហើយចាំមើលថាតើវាអាចមានប្រសិទ្ធភាពយ៉ាងណា។ ខ្ញុំនឹងលេងដោយស៊េរីទៅតាមអ្វីដែលខ្ញុំលេងបន្ទាប់មកនាំក្រុមទាំងមូលលេងជាក្រុម។ តាមពិតទៅ ខ្ញុំមិនធ្លាប់លេងជាមួយនឹងតួនាទីនេះទេ ប៉ុន្តែខ្ញុំជឿជាក់ថាបច្ចេកទេសរបស់ខ្ញុំគឺអាចលេងតួនាទីនេះបាន។ ខ្ញុំគិតថាក្រុមត្រូវការកីឡាករដែលលេងតួនាទីនេះហើយខ្ញុំយល់ព្រមជាមួយនឹងការលេងតួនាទីនេះ។ នេះជាការព្យាយាមមួយដ៏ល្អហើយខ្ញុំមានទំនុកចិត្ត។»

faiq-jefri-bolkiah-2

គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតវគ្គជម្រុះពាន AFF Suzuki Cup 2016 នេះ ក្រុមជម្រើសជាតិប្រ៊ុយណេនឹងត្រូវប្រកួតដំបូងជាមួយក្រុមជម្រើសជាតិទីម័រខាងកើតនៅថ្ងៃទី១៥ ខែតុលា វេលាម៉ោង ៣.៣០ ល្ងាច នៅលើទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិក នឹងត្រូវជួបក្រុមកម្ពុជានៅថ្ងៃទី១៩ ខែតុលា វេលាម៉ោង ៦.៣០ នាទីល្ងាចនៅពហុកីឡដ្ឋានជាតិដដែល មុននឹងប្រកួតចុងក្រោយជាមួយក្រុមឡាវនៅលើទីលាន RSN របស់ក្លឹបភ្នំពេញក្រោននាវេលាម៉ោង ៦.៣០ ល្ងាច៕faiq-jefri-bolkiah-1

ប្រែសម្រួល៖ រិទ្ធី
ប្រភព៖ aseanfootball

មតិយោបល់

Sponsor

អត្ថបទថ្មីៗ