Tennis: កីឡាករ Rafael Nadal ធ្លាក់ចេញពីការប្រកួតកម្មវិធី Shanghai Open 2016

ជើងឯក Grand Slam ១៤ សម័យកីឡាករ Rafael Nadal បាននិយាយថាខ្លួននឹងផ្តោតអារម្មណ៍ទៅការប្រកួតនារដូវកាល ២០១៧ បន្ទាប់ពីបានចាញ់កីឡាករលំដាប់លេខ ៣១ ពិភពលោក Viktor Troicki ក្នុងការប្រកួត Shanghai Open 2016។

កីឡាករសញ្ជាតិ អេស្ប៉ាញ រូបនេះដែលបានអវត្តមាន ២ ខែកន្លះដោយសាររបួសកដៃនោះ បានទទួលបរាជ័យក្នុងលទ្ធផល 6-3 7-6 (7-3) ក្នុងការប្រកួតកាលពីយប់មិញនេះ។

ក្រោយចាញ់ការប្រកួតនេះកីឡាករវ័យ ៣០ ឆ្នាំរូបនេះបានប្រាប់ថា៖ “ខ្ញុំត្រូវធ្វើឲ្យគូរប្រកួតរបស់ខ្ញុំពិបាក ដែលបច្ចុប្បន្ននេះមិនដែលកើតឡើងនោះទេក្នុងការប្រកួត”

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះកីឡាករ Nadal កំពុងឈនៅលេខ ៥ ពិភពលោក៕

screen-shot-2016-10-13-at-9-10-52-am

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ