FFC នឹងធ្វើការគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនៈកោដ្ឋ មុនការប្រកួតកម្ពុជាប៉ះឡាវ

ភ្នំពេញ៖ យោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានឲ្យដឹងថា សហព័ន្ធនឹងធ្វើការគោរពព្រះវិញ្ញាណក្ខន្ធ សម្រាប់ខួប ៤ឆ្នាំនៃការយាងចូលព្រះទីវង្គតរបស់ព្រះមហាវីរៈក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ មុនការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិឡាវ ក្នុងវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នាល្ងាចថ្ងៃទី១៥ ខែតុលាខាងមុខនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

14731245_1802889909948509_6876361543131846883_n

គួររំលឹកថា ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលត្រូវបានប្រជាជនខ្មែរគោរពជាវីរបុរសជាតិនោះបានសោយទីវង្គតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ កន្លងទៅ នារដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា។ ការយាងចូលទីវង្គតនេះបានបង្កើតឱ្យមាននូវក្តីសោកសង្រេងយ៉ាងខ្លាំងចំពោះប្រជារាស្ត្រខ្មែរទូទាំងប្រកបដោយក្តីអាឡោះអាល័យ និងក្តីសោកស្តាយចំពោះស្នាព្រះហស្តដ៏មានតម្លៃដែលព្រះអង្គបានបន្សល់ទុកពិសេសគឺវិស័យកីឡាតែម្តង៕

ffc

hour-02122

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ