គ្រាប់បាល់ក្នុងការប្រកួតអន្តរជាតិ ៣ ធំៗ របស់ កែវ សុខផេង ដែលអ្នកគាំទ្រចងចាំមិនភ្លេច

ភ្នំពេញ៖ ខ្សែប្រយុទ្ធឆ្នើម កែវ សុខផេង ក្នុងក្រុមជម្រើសជាតិកម្ពុជាបានក្លាយជាកីឡាករបាល់ទាត់ដ៏លេចធ្លោមួយរូបនៅក្នុងមជ្ឈដ្ឋានអ្នកគាំទ្របន្ទាប់ពីរូបគេបានបង្ហាញនូវទម្រង់លេងយ៉ាងល្អ ថែមទាំងបានស្វែងរកគ្រាប់បាល់ជូនជាតិនៅក្នុងការប្រកួតជាលក្ខណៈអន្តរជាតិជាច្រើនលើកមកនោះ។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងរយៈកាល ២ ឆ្នាំចុងក្រោយនេះ កីឡាករវ័យក្មេងដែលមានប្រភពមកពីខេត្តក្រចេះរូបនេះបានក្លាយជាខ្សែប្រយុទ្ធដ៏មានប្រជាប្រិយមួយរូបនៅក្នងចំណោមកីឡាករល្បីៗនៅកម្ពុជាដោយមានចំនួនអ្នកគាំទ្រកើនឡើងជាបន្តបន្ទាប់។ ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រទាំងអស់នោះបានបញ្ចេញនូវមតិយោបល់ស្រដៀងៗគ្នាថា មានការប្រកួតអន្តរជាតិសំខាន់ៗ ៣ លើក (គិតត្រឹមរយៈពេល ២ឆ្នាំចុងក្រោយនេះ) ដែលកីឡាករ កែវ សុខផេង រកគ្រាប់បាល់បាន និងត្រូវបានពួកគេចាត់ទុកថា ជាគ្រាប់បាល់ដែលពួកគេនៅតែចងចាំជានិច្ច។

11229706_1801761420061358_7147448645326581624_o

យុវជន សម្បត្តិ ជានិស្សិតមួយរូបកំពុងសិក្សានៅសាកលវិទ្យាល័យ Norton បានលើកឡើងថា៖ «ខ្ញុំពេញចិត្តចំពោះទម្រង់លេងរបស់គាត់ ជាពិសេសនៅក្នុងការប្រកួតសុីហ្គេមនៅប្រទេសសិង្ហបុរី ដែលកាលណោះគាត់ទាត់បាន ២ គ្រាប់ម្នាក់ឯងពេលប្រកួតជាមួយមីយ៉ាន់ម៉ា ហើយចាប់ពីពេលនោះមក ខ្ញុុំក៏បានក្លាយជាអ្នកគាំទ្រ (Fan) របស់គាត់តែម្តង (សើច)។» និស្សិតរូបនេះបានបន្តថា៖បន្ទាប់មកទៀតគឺកាលពីគាត់ប្រកួតជាមួយចិនតៃបុិនៅលើទឹកដីគេ ដែលពេលនោះគាត់រកបានមួយគ្រាប់ទៀត កាលណោះខ្ញុំពិតជាសប្បាយចិត្តមែនព្រោះមិនងាយទេដែលទាត់នៅដីគេហើយអាចទាត់បញ្ចូលទីគេបាននោះ និយាយទៅគាត់លេងល្អ និងមិនលេងកំណាញ់បាល់ទេ»។

14611105_1800068586897308_2202598584806341764_n

បន្ថែមពីលើនេះ យុវតី កន្និកា ជាបុគ្គលិកនៃក្រុមហ៊ុនឯកជនមួយក៏បានថ្លែងដែរថា៖ «ខ្ញុំចូលចិត្តគេ ព្រោះគាត់រួសរាយ (សើច) ពិសេសគាត់លេងល្អ ដូចកាលពីប្រកួតជាមួយស្រីលង្កាថ្ងៃមុនចឹង គាត់ទាត់ចូលដល់ទៅ ២គ្រាប់ ពេលហ្នឹងអ្នកមើលស្រែកហ៊ោគ្រប់គ្នាទោះត្រូវឈរកណ្តាលភ្លៀងក៏ដោយ។ និយាយទៅ ខ្ញុំគាំទ្រគាត់ ហើយពេលទំនេរតែងតែនាំគ្នាទៅមើលគាត់ប្រកួតជាមួយមិត្តភក្តិខ្ញុំទាំងពេលប្រកួតជម្រើសជាតិ និងនៅស្តាតភ្នំពេញក្រោន ភាគច្រើនគាត់ទាត់ល្អ និងរកគ្រាប់បាល់បានចឹងហើយបានជាគាត់មានហ្វេន (Fan) ច្រើនឡើងៗ»

13411650_1751649785072522_1604181490644285064_o

គួររំលឹកថា ខ្សែប្រយុទ្ធ កែវ សុខផេង ដែលកំពុងលេងឱ្យក្លឹបភ្នំពេញក្រោននោះ មានកេរ្តិ៍ឈ្មោះល្បីល្បាញគួរឱ្យកត់សម្គាល់បន្ទាប់ពីរកបានគ្រាប់បាល់ ២ គ្រាប់ក្នុងជំនួបជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ានៅព្រឹត្តិការណ៍សុីហ្គេមឆ្នាំ២០១៥ កន្លងទៅ។ បន្ទាប់មកទៀត កីឡាកររូបនេះកាន់តែលេចធ្លោឡើងនៅពេលដែលគេបាននាំយកគ្រាប់បាល់ជាច្រើនឱ្យក្លឹបភ្នំពេញក្រោននា ២ រដូវកាលកន្លងមក (២០១៥ និង ២០១៦) ស្របគ្នានេះ សម្រាប់ក្របខណ្ឌក្រុមជម្រើសជាតិវិញ រូបគេក៏បានទាត់បញ្ចូលទីគូប្រកួតបានជាច្រើនលើកផងដែរទាំងនៅក្នុងការប្រកួតផ្លូវការ និងការប្រកួតមិត្តភាពអន្តរជាតិ ជាហេតុនាំឱ្យរូបគេទទួលបានប្រជាប្រិយកាន់តែខ្លាំងនៅក្នុងចំណោមអ្នកគាំទ្រវិស័យបាល់ទាត់នៅកម្ពុជា៕_mg_4157

អត្ថបទ និងបទយកការណ៍៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ