កីឡាករក្រុមការពារជាតិ និងស្វាយរៀង ៤រូប ទៅរួមរស់ជាមួយក្លឹបអគ្គិសនីកម្ពុជា

ភ្នំពេញ៖ កីឡាករ សុក ចាន់រស្មី អតីតខ្សែប្រយុទ្ធក្លឹបក្រសួងការពារជាតិ រួមទាំងកីឡាករ សួន វាសនា, មួន ណារ៉ា និងកីឡាករ ផានី អុីរដ្ឋា មកពីក្លឹបព្រះខ័នរាជស្វាយរៀង បានសម្រេចចិត្តមករួមរស់ជាមួយក្លឹបក្មេងខ្ចីអគ្គិសនីកម្ពុជា (EDC) វិញហើយ ។ នេះបើយោងតាមការឲ្យដឹងពីលោក ប្រាក់ វុទ្ធី គ្រូបង្វឹកកំពុងដឹកនាំក្រុមអគ្គិសនីប្រកួតពានលីគលំដាប់ទី២ របស់កម្ពុជាបច្ចុប្បន្ន ។

14690831_1761940904056342_2079480922372323526_n

លោក ប្រាក់ វុទ្ធី បានបញ្ជាក់ថា អតីតកីឡាករនៃក្លឹបលំដាប់កំពូលទាំង ៤រូបខាងលើនេះបានចុះកិច្ចសន្យាជាមួយក្លឹបបាល់ទាត់អគ្គិសនីរួចហើយក្នុងរយៈពេល ១ឆ្នាំដូចគ្នា ប៉ុន្ដែក្លឹបនឹងបន្ដកុងត្រាបន្ថែមទៀតប្រសិនបើក្លឹបមានតម្រូវការ ហើយមើលឃើញថា សមត្ថភាពរបស់ពួកគេមានភាពល្អប្រសើរនោះ ។ លើសពីនេះ អគ្គិសនីកម្ពុជាក៏កំពុងសម្លឹងរកកីឡាករអាជីពបន្ថែមទៀតដើម្បីត្រៀមខ្លួនចូលរួមប្រកួតពាន Hun Sen Cup ឆ្នាំ២០១៧ផងដែរ ៕

14671196_1761940900723009_8550644475938715182_n

14642193_1761940980723001_8485563630271935826_n

14691127_1761940987389667_5027087586648804136_n

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ