គ្រូធំបឹងកេតមានក្តីរំពឹងអាចឡើងដល់វគ្គផ្តាច់ព្រ័ត្រម្តងទៀតក្នុងព្រឹត្តិការណ៍ Toyota Mekong ឆ្នាំនេះ

ភ្នំពេញ៖ ក្លឹបបាល់ទាត់បឹងកេតអង្គរបានត្រៀមខ្លួនរួចស្រេចហើយ សម្រាប់ការប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ Toyota Mekong Club Championship 2016 នេះ មិនត្រឹមតែប៉ុណ្ណោះក្រុមជើងឯកលីគកំពូលកម្ពុជារដូវកាលនេះ ក៏មានក្តីសង្ឃឹមថា នឹងអាចធ្វើបានយ៉ាងល្អមិនខុសពីប្លែកពីការចូលរួមលើកដំបូងនាឆ្នាំ២០១៥ កន្លងទៅឡើយ។

cambodian-league-champions-2016-boeung-ket-angkor-fc

ខណៈពេលរង់ចាំការបង្ហាញខ្លួនជាលើកទី២ នេះ លោកប្រាក់ សុវណ្ណារ៉ា គ្រូបង្គោលក្លឹបបឹងកេតអង្គរ បានលើកឡើងថា ក្រុមបានរបស់លោក បានរៀបចំខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតនេះ ហើយលោកក៏មានក្តីរំពឹងថា កូនក្រុមរបស់លោកនឹងអាចធ្វើបានយ៉ាងល្អ ជាពិសេសនឹងអាចឈានចូលដល់វគ្គផ្តាច់ព្រ័ត្រដូចកាលពីឆ្នាំមុនដែរ។ ជាមួយនឹងក្តីរំពឹងបែបនេះ លោកក៏បានលើកឡើងផងដែរថា ការទទួលបានជោគជ័យយ៉ាងធំនៅរដូវកាលនេះសម្រេចបានដោយសារតែលោកមានកូនក្រុមដ៏មានសមត្ថភាព បូករួមជាមួយនឹងការរៀបចំបានល្អទាំងលើកត្តាថ្នាក់ដឹកនាំក្លឹប និងបុគ្គលិកគ្រប់ផ្នែកផងដែរ។

schedule-toyota-mekong-club-championship-2016

សូមបញ្ជាក់ថា ក្លឹបបឹងកេតអង្គរនឹងត្រូវចូលរួមប្រកួតជាមួយបណ្តាក្លឹបជើងឯកផ្សេងទៀតមកពីប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គដូចជាថៃ ឡាវ វៀតណាម និង មីយ៉ាន់ម៉ា ខណៈដែលក្រុមកម្ពុជានឹងរង់ចាំប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែម្តង បន្ទាប់ពីពួកគេទទួលបានតំណែងជាជើងឯករងកាលពីឆ្នាំ២០១៥ កន្លងមកនោះ។ ជាមួយគ្នានេះដែរ សម្រាប់ការប្រកួតវគ្គជម្រុះជុំដំបូងនៃព្រឹត្តិការណ៍ Toyota Mekong Club Championship 2016 នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី៥ ខែវិច្ឆិកា ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នំា២០១៦ នេះហើយដោយមានក្រុម ៣ ត្រូវប្រកួតប្រជែងគ្នាគឺ Lanexang United FC (ឡាវ), Yadanarbon FC (មីយ៉ាន់ម៉ា) និងក្រុមមកពីប្រទេសវៀតណាម (មកទាន់រកបានបេក្ខភាពនៅឡើយ)។  ចំពោះក្រុមណាមួយដែលទទួលបានជ័យជម្នះត្រូវឡើងមកប្រកួតជាមួយក្រុមបឹងកេតអង្គរនៅលើទឹកដីកម្ពុជាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដើម្បីដណ្តើមសិទ្ធិឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយក្រុមតំណាងប្រទេសថៃជាបន្តទៀត៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ