អ្នកចាំទីក្លឹប Juventus និងជម្រើសជាតិ​ អ៊ីតាលី Buffon អាចនឹងលេងដល់អាយុ ៥០

អតីតខ្សែបម្រើស្លាបរបស់ក្លឹប Juventus កីឡាករ Pavel Nedved បាននិយាយថារូបលោកសង្ឃឹមថានឹងឃើញអ្នកចាំទី Gianluigi Buffon លេងរហូតដល់អាយុ ៥០ ឆ្នាំពីព្រោះអ្នកចាំទីរូបនេះនៅតែមានកម្លាំង ព្រមទាំងមហិច្ឆតាក្នុងការលេងបាល់ទាត់។

អ្នកចាំទី Buffon វ័យ ៣៨ ឆ្នាំបានប្រកាសពីបំណងក្នុងការចូលនិវត្តន៍ពីបាល់ទាត់ជម្រើសជាតិក្រោយការប្រកួតពានរង្វាន់ 2018 World Cup ទោះបីជាអ្នកចាំទីរូបនេះអាចនឹងបន្តលេងឲ្យក្លឹប Juventus ទៀតក៏ដផយ។

បើតាមលោក Nedved ដែលបច្ចុប្បន្នជាប្រធានក្លឹបនៅ Serie A បានបញ្ជាក់ថាគ្មានហេតុផលណាដែលអ្នកចាំទីលេខ ១ របស់ប្រទេស អ៊ីតាលី រូបនេះមិនអាចបន្តលេងបានទៀតនោះទេ។ លោកបានប្រាប់ idnes.cz. ថា៖ “នៅពេលដែលខ្ញុំឃើញពីមហិច្ឆតា និងការចូលចិត្តលេងរបស់អ្នកចាំទី Gigi Buffon ខ្ញុំសង្ឃឹមថានឹងឃើញអ្នកចាំទីរូបនេះអាចបន្តលេងរហូតដល់អាយុ ៥០ ឆ្នាំ។”

“នៅពេលដែលកីឡាកររូបនេះត្រលប់មកពីការប្រកួតពានរង្វាន់ Euro 2016 កីឡាករ Buffon បានប្រាប់ខ្ញុំថារូបលោកសង្ឃឹមថានឹងអាចដល់ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកដែលធ្វើឡើងនៅទីក្រុង រុស្សី ឆ្នាំ ២០១៨។ កីឡាកររូបនេះតែងតែមកដល់ទីលានហ្វឹកហាត់មុន ព្រមទាំងស្មោះត្រង់ និង ល្អឥតខ្ចោះ៕”

buffon

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ adelove

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ