វីរបុរសបាល់ទាត់ Ronaldinho នឹងប្រកួតមិត្តភាពនៅប្រទេសជប៉ុន នាខែធ្នូខាងមុខនេះ

កីឡាករ Ronaldinho នឹងបន្តដំណើរ global roadshow of football friendlies របស់ខ្លួនដោយនឹងចូលរួមនៅក្នុងការប្រកួតមិត្តភាពជាមួយនឹងតារាបាល់ទាត់នៅប្រទេសជប៉ុន។ ការប្រកួតនេះត្រូវបានទីភ្នាក់ងារ Brazil’s Uol news portal ឲ្យដឹងថានឹងធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ នៅ Gunma prefecture ដោយមានការចូលរួមពីកីឡាករដែលលេងនៅ J-League players រួមជាមួយអតីតកីឡាករ និងតារាជាច្រើនដែលមានឈ្មោះបោះសម្លេងនៅជប៉ុនផងដែរ។

FILE - In this July 11, 2013 file photo, Brazil's Atletico Mineiro's Ronaldinho celebrates his team's victory over Argentina's Newell's Old Boys at the end of a Copa Libertadores semifinal soccer match in Belo Horizonte, Brazil. The Brazilian soccer midfielder is putting his Rio de Janeiro mansion on the rental market during the last half of the World Cup. The real estate agency handling the property says on its website that the five-bedroom house is available for the first 15 days of July for $15,522 a day. (AP Photo/Bruno Magalhaes, File)

ក្រៅពីនេះវីរបុរសបាល់ទាត់សញ្ជាតិប្រេស៊ីល Ronaldinho ក៏បានផ្ញើរសារជាវីដេអូមួយដល់អ្នកគាំទ្ររបស់ខ្លួនថា៖ “សួស្តីអ្នកទាំងអស់គ្នាពី Gunma ខ្ញុំសង្ឃឹមថានឹងបានជួបអ្នកទាំងអស់គ្នានៅខែធ្នូ”។ សូមបញ្ជាក់ថា ការប្រកួតនេះនឹងធ្វើឡើងបន្ទាប់ពីកីឡាករជើងឯក FIFA World Player of the Year ២ សម័យកាលនេះបង្ហាញខ្លួនក្នុងការប្រកួតនៅទីក្រុងមិចស៊ិចកូ សម្រាប់ Cinco Estrellas de Monterrey ខណៈដែលប៉ុន្មានឆ្នាំចុងក្រោយនេះកីឡាករ Ronaldinho ក៏ធ្លាប់បានប្រកួតមិត្តភាពនៅប៉េរ៉ូ, អេក្វាទ័រ, Guatemala, សហរដ្ឋអាម៉េរិគ និងចិន ក៏ដូចជាការប្រកួតហ្វូតសាលនៅប្រទេសឥណ្ឌាផងដែរ៕

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ indianexpress

មតិយោបល់

Sponsor

អត្ថបទថ្មីៗ