Aston Villa: លោក Steve Bruce គ្រោងនឹងក្លាយជាអ្នកចាត់ការទូទៅក្លឹប 

លោក Steve Bruce គ្រោងនឹងក្លាយជាអ្នកចាត់ការទូទៅក្លឹបដែលលេងនៅ Championship ក្លឹប Aston Villa។

លោក Bruce ដែលមានវ័យ ៥៥ ឆ្នាំបានចាកចេញពីក្លឹប Hull City កាលពីខែកក្កដា ហើយគ្រោងនឹងចូលកាន់ដំណែងជំនួសលោក Roberto di Matteo ដែលត្រូបានក្លឹបបណ្តេញចេញនៅថ្ងៃទី ៣ ខែ តុលា នៅ Villa Park។

ប្រធានក្លឹបលោក Dr Tony Xia បានប្រាប់ថាការប្រកាសជាផ្លូវការនឹងត្រូវធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ៖ “នេះជាពេលវេលាដែលយើងត្រូវរួមកម្លាំងគ្នាដើម្បីក្រុមនិងកីឡាករ ហើយត្រូវជឿជាក់ថាយើងនឹងព្យាយាមឲ្យអស់សមត្ថភាព។”

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្លឹប Villa កំពុងឈនៅលេខ ១៩ នៃតារាងពិន្ទុសរុបហើយត្រូវទទួលក្លឹប Wolves នៅថ្ងៃសៅរ៍៕

screen-shot-2016-10-12-at-10-37-54-am

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ