World Cup Qualifier 2018: លទ្ធផលការប្រកួតបាល់ទាត់វគ្គជម្រុះក្នុងតំបន់អាស៊ីយប់មិញនេះ

សម្រាប់ការប្រកួតបាល់ទាត់វគ្គជម្រុះក្នុងតំបន់អាស៊ីកាលពីយប់មិញនេះបានបញ្ចប់ទៅដោយក្រុមជម្រើសជាតិ កូរ៉េខាងត្បូង បានទទួលបរាជ័យនៅទឹកដីរបស់ក្រុមជម្រើសជាតិ អ៊ីរ៉ង់ ក្នុងលទ្ធផល ១-០។ ជ័យជម្នះនេះបានជួយឲ្យក្រុមជម្រើសជាតិ អ៊ីរ៉ង់ ឡើងមកឈនៅកំពូលតារាងពិន្ទុ ដែលមាន ១០ ពិន្ទុ ខណៈក្រុមជម្រើសជាតិ កូរ៉េខាងត្បូង ធ្លាក់មកឈនៅលេខ ៣ ដែលមាន ៧ ពិន្ទុក្រោយការប្រកួត ៤ ប្រកួត។

ចំណែកឯក្រុមជម្រើសជាតិ អូស្រ្តាលី ដែលត្រូវទទួលក្រុមជម្រើសជាតិ ជប៉ុន បានបញ្ចប់ទៅដោយក្រុមទាំងពីរស្មើគ្នា ១-១ ស្របពេលដែលក្រុមជម្រើសជាតិ កាតា បានយកឈ្នះលើក្រុមជម្រើសជាតិ ស៊ីរី ១-០។

រីឯក្រុមបាល់ទាត់ជម្រើសជាតិថៃ ដែលបានតាំងចិត្តថា នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីដណ្តើមយក ៣ ពិន្ទុពីក្រុមអុីរ៉ាក់វិញសម្រាប់ការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ( World Cup Qualifier 2018) តំបន់អាសុីនោះបានទទួលបរាជ័យនៅលើទឹកដីទីក្រុងតេហេរ៉ង់ នៃប្រទេសអុីរ៉ង់ ក្នុងលទ្ធផល ៤-០។ ខាងក្រោមជាលទ្ធផលការប្រកួតបាល់ទាត់វគ្គជម្រុះក្នុងតំបន់អាស៊ីនៅថ្ងៃនេះ៕

asia-12-10-2016

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ