កំពូលតារាចម្រៀងកម្ពុជា ៤រូប នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១

ភ្នំពេញ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ ឬហៅថា National Games នោះនឹងចាប់ផ្ដើមបើកជាផ្លូវការហើយ ពោលគឺនាថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៦ ខាងមុខនេះ ខណៈដែលកំពូលតារាចម្រៀងរបស់កម្ពុជា ៤រូប បានត្រៀមខ្លួននឹងចូលរួមច្រៀងកម្សាន្តអបអរសារទទាំងបើក និងបិទកម្មវិធីផងដែរ។

13988022_904117279732183_6189229495129062852_o

បើតាមមន្ត្រីព័ត៌មានរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានឱ្យដឹងថា សម្រាប់ថ្ងៃបើកព្រឹត្តិការណ៍ប្រកួតកីឡាដ៍ធំ និងជាលើកដំបូងនៅកម្ពុជានេះ NOCC បានធ្វើការអញ្ជើញកំពូលតារាចម្រៀង ៤រូបដែលមានដូចជា លោកព្រាប សុវត្ថិ, កញ្ញា ឱក សុគន្ធកញ្ញា មកពីផលិតកម្មហង្សមាស, លោក ខេមរៈ  សេរីមន្ត មកពីផលិតកម្មសាន់ដេ និង កញ្ញា មាស សុខសោភា មកពីផលិតកម្មថោន ។ ជាមួយគ្នានេះដែល សម្រាប់មហាជនដែលចង់ចូលរួមទស្សនានៅក្នុងព្រឹត្តិការណ៍នេះ អាចចូលរួមបានដោយសេរី និងមិនមានការលក់សំបុត្រអ្វីនោះឡើយ។

6hcuw5i2nff9dv7j

អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកម្ពុជាបានឱ្យដឹងថា  កម្មវិធីនេះ  NOCC ក៏បានធ្វើការអញ្ជើញអតីតកីឡាករ-កីឡាការិនីជំនាន់ទសវត្សរ៍៦០ ដល់ទសវត្សរ៍៨០ មកចូលរួមកម្មវិធីបើក និងបិទការប្រកួតកីឡាជាតិនេះ គឺដើម្បីឲ្យពួកគាត់បានឃើញពីភាពរីកចម្រើននៃវិស័យកីឡាជាតិបច្ចុប្បន្ន ក៏ដូចជាឲ្យពួកគាត់ផ្តល់នូវមតិយោបល់ខ្លះៗ ពាក់ព័ន្ធលើបច្ចេកទេសតាមប្រភេទកីឡានីមួយៗផងដែរ។ លើសពីនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក៏បានជ្រើសរើសព្រឹទ្ធាចារ្យ ៤រូបសម្រាប់រត់ហែរភ្លើងគប់ក្នុងបរិវេណពហុកីឡដ្ឋានជាតិដើម្បីបើកការប្រកួតកីឡាជាតិលើកទី១ នេះទៀតផង។

combine_images

គួរបញ្ជាក់ថា ការប្រកួតកីឡាជាតិជាប្រវត្តិសាស្ត្រនេះនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី២៥ ខែតុលានេះ ដោយមាន ១៤ប្រភេទកីឡាចូលរួម ប៉ុន្តែពិធីបើកផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែតុលានេះ ខណៈពិធីបិទធ្វើនៅថ្ងៃទី០៥ ខែវិច្ឆិកា ដោយទទួលបានការផ្ដល់កិត្តិយសចូលរួមដ៏ខ្ពងខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយព្រឹត្តិការណ៍នេះក៏នឹងមានការផ្សាយផ្ទាល់ពេញរយៈពេល ១០ថ្ងៃដោយក្រុមការងារទូរទស្សន៍ BTV-News ផងដែរ៕

14520315_1663067920651757_5315734781595910485_n

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ