ក្រុម​U-14 ភ្នំពេញក្រោនបន្តចាញ់ U-14 Buriram ទាំងប្រផិតប្រផើយ ២-១ មុននេះ

ថៃ៖ ក្រុម U-14 ភ្នំពេញក្រោន បានទទួលបរាជ័យជាថ្មីម្តងទៀតក្នុងជំនួបជាមួយក្រុម U-14 Buriram United លើទីលាននៃកីឡដ្ឋាន I-Mobile Stadium  របស់ក្លឹប Buriram ក្នុងលទ្ធផល ២-១ នៅក្នុងព្រឹត្តិការណ៍ CP-Meiji Cup Tournament ដែលកំពុងតែប្រព្រឹត្តទៅនាខេត្តបុរីរាុំ ប្រទេសថៃ។ នៅក្នុងការប្រកួតនេះក្រុមភ្នំពេញក្រោនបាននាំមុខមុននៅនាទីទី១៨ តាមរយៈគ្រាប់បាល់របស់ខ្សែបម្រើ ឈុន ចំរើន មុននឹងបាត់បង់ ២គ្រាប់វិញនៅនាទីទី២៨ និង ៣៨ ជាហេតុនាំឱ្យក្រុមម្ចាស់ផ្ទះទទួលបានជ័យជម្នះតែម្តង។14567400_1378837415477112_3980302105817872675_o

យោងតាមការបញ្ជាក់របស់ក្លឹបភ្នំពេញក្រោនបានឱ្យដឹងថា  សម្រាប់ការប្រកួតនៅលើទឹកដីថៃនោះ ក្រុម U-14 ភ្នំពេញក្រោន ត្រូវចូលរួមប្រកួតជាមួយក្រុម ៨ ផ្សេងទៀតមកពីប្រទេសមួយចំនួននៅក្នុងតំបន់អាសុីដូចជា៖ Buriram United, Chonburi, Bangkok United, Suphanburi , Jubilo Iwata (Japan), ក្រុម U-14 ជម្រើសជាតិម៉ាឡេសុី និង ក្រុម U-14 ជម្រើសជាតិឡាវ ដោយក្រុមនីមួយៗត្រូវប្រកួតចំនួន ៥ លើក នៅលើទីលានចំនួន ៣ រួមមាន៖ I-Mobile Stadium, Khao Kradong Stadium និង Buriram’s Chang Training Ground ៕

burriram-u14-2-1-phnom-penh-crown-u14

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ