ភ្នំពេញក្រោន បើកទ្វាសា្វគមន៍ក្រុម Miss Tourism Cambodia ដើម្បីចែករំលែកបទពិសោធន៍ពីបាល់ទាត់

ភ្នំពេញ៖ ក្រុមបេក្ខនារីដែលកំពុងប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កញ្ញាឯកទេសចរណ៍កម្ពុជា ឬ Miss Tourism Cambodia ចំនួន ១៣ រូបបានចំណាយពេលស្ទើរពេញមួយថ្ងៃទី១០ ខែតុលា ម្សិលមិញនេះក្នុងដំណើរបំពេញទស្សនកិច្ចទៅកាន់កីឡដ្ឋាន RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ក្នុងគោលបំណងដើម្បីទទួលបានបទពិសោធន៍ថ្មីៗអំពីកីឡាបាល់ទាត់ពីថ្នាក់ដឹកនាំរបស់ក្លឹបបាល់ទាត់អាជីពមួយនេះ។

_mg_6058

នៅក្នុងកម្មវិធីនេះដែរ ក្រុមកញ្ញាឯកទេសចរណ៍ទាំងអស់ទទួលបានការធ្វើបទបង្ហាញពីសំណាក់លោក Dave Marguire ដែលជាគ្រូបង្វឹកផ្នែកអ្នកចាំទីអំពីដំណើរការវិវត្តន៍របស់ក្លឹប ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនៃកីឡដ្ឋានទាំងមូល និងសកម្្មភាពនៃការបណ្តុះបណ្តាលថ្នាលយុវជន ក៏ដូចជាសមិទ្ធផលដែលក្លឹបសម្រេចបាននាដូវកាលចុងក្រោយនេះផងដែរ។

_mg_6312

បន្ទាប់ពីបានស្តាប់បទបង្ហាញរួចមក ក្រុមកញ្ញាឯកទាំង១៣ រូបក៏បានចូលរួមក្នុងការប្រកួតជាលក្ខណៈមិត្តភាពជាមួយកីឡាករភ្នំពេញក្រោន ថែមទាំងបានដាំដើមឈើក្នុងបរិវេណកីឡដ្ឋាន RSN ដើម្បីជាអនុស្សាវរីយ៍ផងដែរ៕

_mg_6427

_mg_6473

_mg_6189

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ