ក្រុមបាល់ទាត់អាស៊ាន ៥ នឹងត្រូវប្រកួតក្នុងព្រឹត្តិការណ៍ធំៗ  ៣ នៅយប់នេះ

ស្របពេលដែលការប្រកួតវគ្គបាល់ទាត់វគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកកំពុងតែដំណើរការនៅថ្ងៃនេះនោះ ប្រទេសដែលជាសមាជិកអាស៊ានក៏មានការប្រកួត ៥ ប្រកួតផងដែរក្នុងនោះមានការប្រកួតវគ្គជម្រុះ Asian Cup ២ គូ ការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ១ គូ និង ការប្រកួតមិត្តភាពអន្តរជាតិ ២ គូផងដែរ។ សម្រាប់ការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក នៅថ្ងៃនេះគឺជាការជួបគ្នារវាងក្រុមជម្រើសជាតិអ៊ីរ៉ាក់ ដោយនឹងត្រូវទទួលក្រុមជម្រើសជាតិថៃ ក្នុងការប្រកួតពូល B។ ក្រុមបាល់ទាត់ជម្រើសជាតិថៃ បានតាំងចិត្តថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីដណ្តើមយក ៣ ពិន្ទុពីក្រុមអុីរ៉ាក់សម្រាប់ការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ( World Cup Qualifier 2018) តំបន់អាសុីនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ៦:៣០ ល្ងាចនៅលើទឹកដីទីក្រុងតេហេរ៉ង់នៃប្រទេសអុីរ៉ង់ បន្ទាប់ពីរងបរាជ័យ ៣លើករួចមក។

20161006-11_7785

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិថៃដែលត្រូវបានស្គាល់ថាជាក្រុមដ៏ខ្លាំងមួយក្នុងតំបន់អាស៊ានមិនទទួលបានលទ្ធផលគាប់ប្រសើរឡើយនៅក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ( World Cup Qualifier 2018) តំបន់អាសុីនេះ ដោយចាញ់ទាំង ៣ប្រកួតតែម្តងពោលគឺបានបរាជ័យក្រោមថ្វីជើងក្រុមអារ៉ាប៊ីសាអូឌីត ១-០ រួចបន្តចាញ់ក្រុមសាម៉ូរ៉ៃជប៉ុន ២-០ នៅក្នុងដីខ្លួនឯង មុននឹងស្គាល់ពាក្យបរាជ័យសារជាថ្មីជាមួយក្រុមអារ៉ាប់រួមកាលពីសប្តាហ៍មុន។

20161006-11_6011

 

ចំណែកឯការប្រកួតជម្រុះពានរង្វាន់ Asian Cup ២ គូរួមមានក្រុមជម្រើសជាតិឡាវ ទទួលក្រុមជម្រើសជាតិម៉ាឌីវ ខណៈក្រុមជម្រើសជាតិឆាយនីសតៃប៉ិ នឹងជួបប្រកួតជាមួយក្រុមជម្រើសជាតិទីម័រ។ ក្រៅពីនេះក្រុមសិង្ហបុរី និង ម៉ាឡស៊ី ក៏មានការប្រកួតមិត្តភាពអន្តរជាតិដើម្បីត្រៀមការប្រកួត AFF Suzuki Cup 2016  ដែលនឹងចាប់ផ្តើមនៅថ្ងៃទី⁣១៩⁣⁣⁣ វិចិ្ឆកា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦។ គួរបញ្ជាក់ផងដែរថា សម្រាប់ក្រុមដែលឈ្នះក្នុងការប្រកួតវគ្គជម្រុះ AFF Suzuki Cup ដែលធ្វើឡើងនៅថ្ងៃទី១៥ តុលាខាងមុខនេះនៅប្រទេសកម្ពុជានឹងត្រូវឡើងទៅប្រកួតវគ្គសន្សំពិន្ទុក្នុងពូល B ដោយត្រូវជួបជាមួយប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ២០ វិចិ្ឆកា ឆ្នាំ២០១៦ ខាងមុខ ក្នុងការប្រកួតបើកឆាក៕

14641910_571356339722407_7870918731286195639_n

អត្ថបទ៖ រិទ្ធី

ប្រភព៖ Football Channel.Asia

មតិយោបល់

Sponsor

អត្ថបទថ្មីៗ