ក្រុម​U-14 ភ្នំពេញក្រោនត្រូវជួប U-14 Buriram រសៀលនេះ ក្រោយចាញ់ Bangkok United

ថៃ៖ ក្រុម U-14 ភ្នំពេញក្រោន បានទទួលបរាជ័យក្រោមថ្វីជើងក្រុម U-14 Bangkok United លើទីលាន Chang Training Ground របស់ក្លឹប Buriram ក្នុងលទ្ធផល ១-០ នៅក្នុងព្រឹត្តិការណ៍ CP-Meiji Cup Tournament ដែលកំពុងតែប្រព្រឹត្តទៅនាខេត្តបុរីរាុំ ប្រទេសថៃនោះ។ នៅរសៀលថ្ងៃនេះដែរ ក្រុម U-14 ភ្នំពេញក្រោន នឹងត្រូវជួបជាមួួយក្រុម U-14 Buriram United បន្តទៀតនាវេលាម៉ោង ២:០០ នៅលើទីលាន  i-Mobile  The Thunder Castle Stadium) វិញម្តង។

14566452_1383610308333156_554534932063798256_o

យោងតាមការបញ្ជាក់របស់ក្លឹបភ្នំពេញក្រោនបានឱ្យដឹងថា  សម្រាប់ការប្រកួតនៅលើទឹកដីថៃនោះ ក្រុម U-14 ភ្នំពេញក្រោន នឹងត្រូវចូលរួមប្រកួតជាមួយក្រុម ៨ ផ្សេងទៀតមកពីប្រទេសមួយចំនួននៅក្នុងតំបន់អាសុីដូចជា៖ Buriram United, Chonburi, Bangkok United, Suphanburi , Jubilo Iwata (Japan), ក្រុម U-14 ជម្រើសជាតិម៉ាឡេសុី និង ក្រុម U-14 ជម្រើសជាតិឡាវ ដោយក្រុមនីមួយៗត្រូវប្រកួតចំនួន ៥ លើក នៅលើទីលានចំនួន ៣ រួមមាន៖ I-Mobile Stadium, Khao Kradong Stadium និង Buriram’s Chang Training Ground ៕

bangkok-united-1-0-phnom-penh-crown

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ