World Cup Qualifier 2018: កាលវិភាគការប្រកួតបាល់ទាត់វគ្គជម្រុះក្នុងតំបន់អាស៊ី

ការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 Russia នឹងត្រលប់មកនៅថ្ងៃនេះជាមួយនឹងការប្រកួត ៦ ប្រកួតការប្រកួតបាល់ទាត់វគ្គជម្រុះក្នុងតំបន់អាស៊ី។

សម្រាប់ការប្រកួតនៅល្ងាចនេះក្រុមជម្រើសជាតិ អូស្រ្តាលី នឹងត្រូវទទួលក្រុមជម្រើសជាតិ ជប៉ុន នៅវេលម៉ោង ១៦:០០ ដែលអាចនិយាយបានថាជាការប្រកួតបើកឆាកនៅថ្ងៃនេះ។ ការប្រកួតបន្ទាប់ពីគឺជាការប្រកួតរវាងក្រុម ជម្រើសជាតិ អ៊ីរ៉ាក់ ប្រកួតជាមួយក្រុមជម្រើសជាតិ ថៃ។

បន្ទាប់ពីចាញ់ក្រុមអារ៉ាប់រួម (Arab Emirate United) ជាមួយនឹងលទ្ធផល ៣-១ កាលពីថ្ងៃទី ៦ កន្លងមក ក្រុមបាល់ទាត់ជម្រើសជាតិថៃ បានតាំងចិត្តថា នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីដណ្តើមយក ៣ ពិន្ទុពីក្រុមអុីរ៉ាក់វិញសម្រាប់ការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ( World Cup Qualifier 2018) តំបន់អាសុីនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ៦:៣០ ល្ងាចនៅលើទឹកដីទីក្រុងតេហេរ៉ង់ នៃប្រទេសអុីរ៉ង់ វិញម្តង។

ក្រៅពីនេះនៅមានការប្រកួតជាច្រើនទៀតដែលក្នុងនោះក្រុមជម្រើសជាតិ កូរ៉េខាងត្បូង នឹងត្រូវធ្វើដំណើរទៅជួបក្រុមជម្រើសជាតិ អ៊ីរ៉ង់ ផងដែរ។ ខាងក្រោមជាកាលវិភាគការប្រកួតបាល់ទាត់វគ្គជម្រុះក្នុងតំបន់អាស៊ីនៅថ្ងៃនេះ៕

asia-11-10-2016

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ