Sergio Ramos: ខ្សែការពារក្លឹប Real Madrid នឹងត្រូវអវត្តមាន ១ ខែដោយរបួសជង្គង់

ខ្សែការពារក្លឹប Real Madrid កីឡាករ Sergio Ramos ទទួលរងរបួសជង្គង់ក្នុងការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកជាមួយនឹងក្រុមជម្រើសជាតិ អេស្ប៉ាញ ដោយបានយកឈ្នះលើក្រុម Albania កាលពីថ្ងៃអាទិត្យកន្លងទៅ។

កីឡាករវ័យ ៣០ ឆ្នាំរូបនេះត្រូវបានផ្លាស់ប្តូរចេញនៅនាទីទី ៨០ បន្ទាប់ពីដួលចុះមិនទំនង។ ហើយក្លឹបបានបញ្ជក់ថាប្រធានក្រុមសញ្ជាតិ អេស្ប៉ាញ រូបនេះនឹងត្រូវអវត្តមាន ១ ខែដោយសាររបួសនេះ។

កីឡាករ Ramos នឹងត្រូវអវត្តមានការប្រកួត La Liga  ៤⁣ប្រកួតដែលក្នុងនោះមានការប្រកួតជាមួយក្លឹប Atletico Madrid ផងដែរ។

កីឡាកររូបនេះក៏នឹងអវត្តមានការប្រកួតជម្រុះពូល Champions League ជាមួយក្លឹប Legia Warsaw ផងដែរ៕

screen-shot-2016-10-11-at-10-13-38-am

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ