គ្រូ Lee៖ ឡាវ-ប្រ៊ុយណេ-ទីម័រ សុទ្ធតែខ្លាំង តែសំខាន់យើងត្រូវរារាំងកុំឲ្យគេស៊ុតចូលទីមុន

ភ្នំពេញ៖ រំលងតែ ៤ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នឹងចាប់ផ្ដើមដោយមាន ៤ក្រុមត្រូវប្រជែងយកកៅអីជុំផ្ដាច់ព្រ័ត្រ គឺមានក្រុមម្ចាស់ផ្ទះកម្ពុជា ឡាវ ប្រ៊ុយណេ និងទីម័រខាងកើត ។ ទន្ទឹមជាមួយគ្នានេះលោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិបានឲ្យដឹងថា ការប្រកួតនេះអាចនឹងមានភាពតានតឹងខ្លាំងដោយសារកម្រិតសមត្ថភាពប្រហាក់ប្រហែលគ្នា និងចង់ឈ្នះរៀងៗខ្លួន ។

14563326_1801495060087994_6635573733397679290_n

លោក Lee Tae Hoon បានលើកឡើងថា ឡាវ ប្រ៊ុយណេ និងទីម័រខាងកើត ថ្វីត្បិតត្រូវលេងវគ្គជម្រុះក៏ពិតមែន ប៉ុន្ដែក្រុមនីមួយៗសុទ្ធតែបានវិវត្តន៍រីកចម្រើនគួរឲ្យកត់សម្គាល់ ដូច្នេះលោកពិតជាមានការព្រួយបារម្ភចំពោះការប្រកួតផ្លូវការខាងលើ ។ ប៉ុន្ដែយ៉ាងណាលោកបានប្ដេជ្ញាចិត្តនឹងជំរុញកូនក្រុមធ្វើឲ្យបានល្អដើម្បីដណ្ដើមជ័យលាភីជូនជាតិពិសេសគឺមិនត្រូវឲ្យគូបដិបក្សរកគ្រាប់បាល់នាំមុខឡើយ ។

14567406_1801495380087962_976468497740414438_o

គ្រូបង្វឹកទើបដឹកនាំក្រុមគោព្រៃកម្ពុជា លត់ស្រីលង្កា ៤-០ កាលពីចុងសប្ដាហ៍កន្លងទៅរូបនេះ បានបញ្ជាក់ថា៖ «គ្រប់ការប្រកួតយើងត្រូវការពារកុំឲ្យគេស៊ុតចូលទីមុន ព្រោះបើគេស៊ុតចូលទីមុនយើងនឹងពិបាកតាមមកវិញ ។ ប៉ុន្ដែយ៉ាងណាយើងនឹងជម្នះរាល់ឧបសគ្គទាំងអស់ដើម្បីឲ្យក្រុមជម្រើសជាតិកម្ពុជាទទួលបានលទ្ទផលល្អក្នុងការប្រកួតជម្រុះ AFF Suzuki Cup 2016» ។

14611105_1800068586897308_2202598584806341764_n

ជាមួយនឹងការលើកឡើងបែបនេះដែរ ដោយសារលោក Lee បានមើលឃើញពីចំណុចខ្សោយរបស់កីឡាករកម្ពុជាគឺល្បឿន ។ លោកថា បើសិនលោកជាគ្រូបង្វឹកឡាវ ប្រ៊ុយណេ ឬទីម័រខាងកើតវិញ គឺងាយស្រួលណាស់ នៅក្នុងការទប់ស្កាល់ទម្រង់លេងរបស់កម្ពុជា ដើម្បីស្វែងរកជ័យជម្នះនោះ ដូច្នេះលោកទាមទាឲ្យកីឡាករកម្ពុជាត្រូវខិតខំហាត់ឲ្យបានកាន់តែខ្លាំងទើបអាចប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រជាមួយឡាវ ប្រ៊ុយណេ និងទីម័រខាងកើតបានព្រោះក្រុមទាំងបីនេះក៏មិនមែនជាក្រុមអន់ដែរ ។14484996_1800068680230632_5019477597705402615_n

គួរបញ្ជាក់ថា ការប្រកួតជម្រុះពាន AFF Suzuki Cup 2016 នឹងចាប់ផ្ដើមនៅថ្ងៃទី១៥ ខែតុលាចុងសប្ដាហ៍នេះ ។ ចំពោះកម្មវិធីប្រកួតរបស់ក្រុមម្ចាស់ផ្ទះកម្ពុជា រួមមាននៅថ្ងៃទី១៥ ខែតុលា ជួបក្រុមជម្រើសជាតិឡាវ, ថ្ងៃទី១៨ ខែតុលា ជួបក្រុមជម្រើសជាតិប្រ៊ុយណេ និងថ្ងៃទី២១ ខែតុលា ត្រូវជួបក្រុមជម្រើសជាតិទីម័រខាងកើត ដោយ ៣ប្រកួតនេះត្រូវធ្វើឡើងនៅលើទីលានពហុកីឡដ្ឋានជាតិ និងចាប់ផ្ដើមនៅម៉ោង ៦៖៣០នាទីល្ងាចដូចគ្នា ៕

14633170_1801495983421235_3613802963822234240_o

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ