កីឡាករ Christian Benteke រកគ្រាប់បាល់លឿងជាងគេក្នុងការប្រកួតជម្រុះ World Cup

ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ ប៊ែលហ្សិក Christian Benteke រកបានគ្រាប់បាល់លឿនជាងគេក្នុងការប្រកួតជម្រុះ World Cup ដោយប្រើប្រាស់រយៈពេលតែ ៧ វិនាទីក្នុងការប្រកួតជាមួយក្រុម Gibraltar។

ខ្សែប្រយុទ្ធរបស់ក្លឹប Crystal Palace រកបាន hat-trick ក្នុងការប្រកួតដែលក្រុមជម្រើសជាតិ ប៊ែលហ្សិក យកឈ្នះ ៦-០ ក្នុងពូល H ដែលគ្រាប់បាល់នេះក៏ជាគ្រាប់បាល់ដែលលឿនជាងគេក្នុងប្រវិត្តសាស្រ្តរបស់ប្រទេសផងដែរ។

កីឡាករ Benteke បានយកឈ្នះលើកំណត់ត្រា ៨.៣ វិនាទី ដោយបង្កើតឡើងដោយកីឡាករ Davide Gualtieri ក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិ អង់គ្លេស ក្នុងឆ្នាំ ១៩៩៣។

ខ្សែបម្រើកណ្តាលរបស់ក្លឹប Manchester United កីឡាករ Paul Pogba ស៊ុតបាល់ពីចម្ងាយជួយឲ្យក្រុមជម្រើសជាតិ បារាំងយកឈ្នះលើក្រុមជម្រើសជាតិ ហូឡង់ ១-០។

 

ខណៈជើងឯកពានរង្វាន់ Euro 2016 ក្រុមជម្រើសជាតិ ព័រទុយហ្គាល បានយកឈ្នះលើក្រុម Faroe Islands ក្នុងលទ្ធផល ៦-០ ជាមួយនឹងគ្រាប់បាល់ Hat-Trick របស់ខ្សែប្រយុទ្ធក្លឹប FC Porto កីឡាករ និងគ្រាប់បាល់របស់ខ្សែប្រយុទ្ធឆ្នើមក្លឹប Real Madrid កីឡាករ Cristiano Ronaldo រកបាបគ្រាប់បាល់ទី ៦៦ ឲ្យក្រុមជម្រើសជាតិ ព័រទុយហ្គាល៕

screen-shot-2016-10-11-at-9-25-54-am

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ