លីគទី២៖ គិរីវង់ ឈរកំពូលតារាងក្រោយលត់យុវជនទ័ព ៦-០ និងលទ្ធផល ៣ប្រកួតទៀត

ភ្នំពេញ៖ ក្រុមគិរីវង់សុខសែនជ័យ បានឡើងឈរកំពូលតារាងពិន្ទុបណ្ដោះអាសន្ននៃលីគលំដាប់ទី២ របស់កម្ពុជាហើយ បន្ទាប់ពីរកបាន ៣ពិន្ទុបន្ថែម តាមរយៈការយកឈ្នះក្រុមយុវជនក្រសួងការពារជាតិ(ទ័ព) ដោយលទ្ធផល ៦-០ កាលពីម្សិលមិញ ដែលជាលទ្ធផលសប្ដាហ៍ទី២ ក្រោយសម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។

ដោយឡែកលទ្ធផល ៣ប្រកួតផ្សេងទៀត រួមមានក្រុមកំពង់ផែស្វយ័តខេត្តព្រហសីហនុ បានយកឈ្នះក្រុមភ្ញៀវខេត្តកំពង់ឆ្នាំង ដោយលទ្ធផល ១-០ ហើយជ័យជម្នះនេះ ក៏បានធ្វើឲ្យក្រុមបាល់ទាត់តំណាងខេត្តព្រះសីហនុនេះ មាន ៦ពិន្ទុក្នុងដៃផងដែរ ក្រោយយកឈ្នះក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ១-០ ដូចគ្នាកាលពីថ្ងៃបើកឆាក ។

ចំណែកក្រុមម្ចាស់ផ្ទះខេត្តកំពង់ស្ពឺ បានប្រកួតស្មើក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ២-២ ដែលធ្វើឲ្យក្រុមទាំងពីរមាន ១ពិន្ទុស្មើគ្នា ដោយសារឆ្លងកាត់ ២ប្រកួតឈ្នះ១ និងស្មើ១ ។ រីឯក្រុមអគ្គិសនីកម្ពុជា បានប្រកួតចាញ់ក្រុមភ្ញៀវខេត្តស្វាយរៀង នៅកីឡដ្ឋានខេត្តព្រៃវែង ដោយលទ្ធផល ១-២ ហើយការបរាជ័យនេះ បានធ្វើឲ្យក្រុមទាំងពីរមាន ៣ពិន្ទុស្មើគ្នាផងដែរ ៕

league-ii-1

league-ii

cambodia-league-ii

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ