គ្រូស្រីលង្កាថា កម្ពុជាដាក់សម្ពាធខ្លាំង​ ទោះខំរើបម្រះយ៉ាងណាក៏មិនរួច!

ភ្នំពេញ៖ ក្រោយរងនូវការបរាជ័យក្រៅទឹកដីក្រោមថ្វីជើងក្រុមជម្រើសជាតិកម្ពុជា ដោយលទ្ធផល ៤-០ កាលពីយប់មិញ លោក Dudley Lincoln Steinwall គ្រូបង្វឹកក្រុមជម្រើសជាតិស្រីលង្កា បានកោតសរសើរពីភាពរីកចម្រើននៃវិស័យបាល់ទាត់កម្ពុជាហើយការប្រកួតនេះ ទោះបីលោកព្យាយាមផ្លាស់ប្ដូរស្ថានការណ៍ ដើម្បីរើបម្រះពីភាពតានតឹងយ៉ាងណាក៏មិនបានដែរព្រោះកម្ពុជាដាក់សម្ពាធលើកូនក្រុមលោកខ្លាំងពេក ។

14611155_1800808210156679_8314806573031526193_n

លោក Dudley Lincoln Steinwall បាននិយាយក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតថា លោកមិននឹកស្មានកម្ពុជាអាចទម្លុះសំណាញ់ក្រុមលោករហូតដល់ ៤គ្រាប់នោះទេ ព្រោះ ២គ្រាប់ដំបូង គឺកើតឡើងដោយសារកំហុសផ្ទាល់ខ្លួនរបស់កូនក្រុមលោក។ តែយ៉ាងណាការប្រកួតនេះ គឺខុសពីអ្វី ដែលលោកចង់បានទាំងអស់ ព្រោះកម្ពុជាដាក់សម្ពាធខ្លាំងពេកទើបធ្វើឲ្យកូនក្រុមលោកមិនអាចវាយបកបាន ។

14568158_1801496480087852_6107783756078371666_n

លោកបន្ដថា នេះគឺជាបទពិសោធន៍លើកដំបូង ដែលលោកទទួលបានពីក្រុមជម្រើសជាតិកម្ពុជាហើយលោកក៏ពិតពេញចិត្តចំពោះការប្រកួតនៅលើទឹកដីកម្ពុជាដែរ ព្រោះសន្ទុះភាពរីកចម្រើននៃវិស័យបាល់ទាត់កម្ពុជា ពិតជាល្អប្រសើរ។ លើសពីនេះលោកបានដាក់គោលដៅបន្ដប្រកួតមិត្តភាពអន្ដរជាតិឲ្យបានកាន់តែច្រើនបន្ថែមទៀតដើម្បីត្រៀមចូលរួមប្រកួតពានរង្វាន់អន្ដរជាតិមួយ នៅប្រទេសម៉ាឡេស៊ីនាខែក្រោយ គឺពាន AFC Solidarity Cup 2016 ៕

14641903_1801495553421278_2110412599517933436_n

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ