Ryan Giggs ធ្លាប់ពិភាក្សាជាមួយក្លឹប Swansea City ក្នុងដំណែងជាអ្នកចាត់ការទូទៅក្លឹប

លោក Ryan Giggs បានបញ្ជាក់ប្រាប់ថារូបលោកបានជួបពិភាក្សាជាមួយក្លឹប Swansea City ក្នុងការចូលកាន់ដំណែងជាអ្នកចាត់ការទូទៅក្លឹប មុននឹងលោក Bob Bradley ចូលជំនួសលោក Francesco Guidolin។

លោក Bradley បានក្លាយជាអ្នកចាត់ការទូទៅសញ្ជាតិ អាម៉េរិគដំបូងគេបង្អស់ដែលដឹកនាំក្លឹបនៅ Premier League នៅពេលដែលលោកត្រូវបានតែងតាំងនៅថ្ងៃទី ៣ តុលាកន្លងទៅ។

អតីតកីឡាករឆ្នើមរបស់ក្លឹប Manchester United និងក្រុមជម្រើសជា វែលស៍ លោក  Ryan Giggs បានជួបជាមួយនឹងអ្នកតំណាងក្លឹប Swansea ដើម្បីពិភាក្សាពីដំណែងនេះតែបាននិយាយថាមហិច្ឆតារបស់ក្លឹបមិនត្រូវជាមួយនឹងលោក។

គួរបញ្ជាក់ផងដែរថា ក្លឹប Swansea City បច្ចុប្បន្នកំពុងតែឈនៅលំដាប់លេខ ១៧ នៅក្នុងតារាងពិន្ទុសរុប Premier League ព្រមទាំងមិនទាន់ឈ្នះមួយប្រកួតណានោះទេតាំងពីចាប់ផ្តើមរដូវកាលមក។

ការប្រកួតដំបូងរបស់លោក Bradley គឺនឹងត្រូវជួបជាមួយក្លឹប Arsenal នៅកីឡដ្ឋាន Emirates នាថ្ងៃសៅរ៍ ទី ១៥ តុលា៕

screen-shot-2016-10-09-at-8-35-05-am

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ