ព្រឹត្តិការណ៍ SPONSOR FUTSAL CUP 2016 ត្រៀមចាប់ផ្ដើមនៅចុងខែតុលានេះហើយ

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ហ្វូតសាលដណ្ដើមពានរង្វាន់ភេសជ្ជៈ sponsor រដូវកាលថ្មីប្រចាំឆ្នាំ២០១៦ នឹងចាប់ផ្ដើមនៅថ្ងៃទី២២តុលាខាងមុខនេះហើយ ។ ក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី៧ ខែតុលាម្សិលមិញលោកមាន សំអុល នាយកគ្រប់គ្រងក្រុមហ៊ុនហេរ៉ូឃីងបានឲ្យដឹងថាការប្រកួតចែកចេញជា ៥មណ្ឌលដូចរាល់ឆ្នាំដែរ ។ មណ្ឌលនីមួយៗត្រូវជ្រើសរើស ២ក្រុមដើម្បីឡើងមកលេងវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ។

14581380_1777613359176852_3264212408973371772_n

សម្រាប់មណ្ឌលខេត្តកណ្ដាលដែលនឹងចាប់ផ្ដើមប្រកួតមុនគេនៅថ្ងៃទី២២ និង ២៣ ខែតុលានេះ ដោយធ្វើនៅទីលាន TN Sport នាក្រុងតាខ្មៅ ។ រាជធានីភ្នំពេញដែលធ្វើនៅថ្ងៃទី២០ និង ៣០ខែតុលា នោះធ្វើនៅទីលាន T-Soccer នាតំបន់ទួលគោក ។ រីឯខេត្តសៀមរាបធ្វើនៅថ្ងៃទី៥ និង ៦ ខែវិច្ឆិកានៅទីលានក្លិបកីឡាយុវជន ។ ចំពោះខេត្តបាត់ដំបងធ្វើនៅថ្ងៃទី១៩ និង ២០ ខែវិច្ឆិកានៅទីលាន Sporting Galaxy Club(វាលស្រែ១០០) ។ សម្រាប់ខេត្តព្រះសីហនុធ្វើនៅថ្ងៃទី២៦ និង២៧ ខែវិច្ឆិកានៅទីលានក្លិបកីឡាJack ។ចំពោះការប្រកួតផ្ដាច់ព្រ័ត្រដេលធ្វើនៅរាជធានីភ្នំពេញនោះគឺនៅថ្ងៃទី១០ និងទី១១ ខែធ្នូដោយប្រកួតនៅទីលាន T-Soccer (ភ្នំពេញ) ។

10372111_1661433390794850_128087019335218099_n

សូមបញ្ជាក់ថា ថិរវេលាប្រកួតមានរយៈពេល៣០នាទី និងចែកជាពីរវគ្គក្នុងមួយវគ្គមាន១៥នាទី។ ការសម្រាកនៅក្នុងវគ្គនីមួយៗមិនលើសពី៥នាទី ក្រុមនីមួយៗអាចសុំសម្រាករយៈពេល១នាទីក្នុងមួយវគ្គៗ។ នៅក្នុងព្រឹត្តិការណ៍នេះមានប្រាក់រង្វាន់សរុបចំនួន ៥០លានរៀលដែលវង្វាន់សម្រាប់ការប្រកួតតាមតំបន់ក្រុមជ័យលាភីលេខ១ទទួលបានថវិកាចំនួន ២លានរៀលជ័យលាភីលេខ២ទទួលបានប្រាក់រង្វាន់១លាន៦សែនរៀល និងការប្រកួតផ្ដាច់ព្រ័ត្រសម្រាប់ក្រុមលេខ១ទទួលបានមេដាយមាស១២គ្រឿង ទង់ជ័យលាភី១ ថវិកា៨លានរៀល និងភេសជ្ជៈស្ពនស័រ៦កេស ក្រុមលេខ២ទទួលបានមេដាយប្រាក់១២គ្រឿង ថវិការ ៦លានរៀល និងភេសជ្ជៈស្ពនស័រ៦កេសក្រុមលេខ៣ទទួលបានមេដាយសំរឹទ្ធ១២គ្រឿង ថវិការ៤លានរៀលនិងភេសជ្ជៈស្ពនស័រ៦កេសរង្វាន់លើកទឹកចិត្តដល់ក្រុមលេខ៤ដល់លេខ១០ ទទួលបានថវិការ២លានរៀល និងភេសជ្ជៈស្ពនស័រ៦កេសក្នុង១ក្រុម។ រង្វាន់លើកទឹកចិត្តដល់ក្រុមដែលលេងល្អ(Fair play ) ៥សែនរៀល និងកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេទទួលបានប្រាក់ពិន័យទាំងអស់(មិនកំណត់ចំនួន)។

10489763_1661433310794858_6579080913351046678_n

ជាមួយគ្នានេះក្រុមនីមួយៗ អាចដាក់បញ្ចូលកីឡាករបរទេសឲ្យលេងបានដោយមិនកំណត់ចំនួន ប៉ុន្តែមិនអនុញ្ញាតឲ្យដាក់កីឡាករដែលកំពុងតែលេងក្នុង League 2016 នោះឡើយ។ លោកសឹម សានត្រាន ដែលជាអ្នកគ្រប់គ្រងការប្រកួតបានបញ្ជាក់ថាមូលហេតុដេលក្រុមហ៊ុន Sponsor របស់លោករៀបចំឲ្យមានការប្រកួតនេះដោយសារការប្រកួតFutsal ថ្នាក់ជាតិមិនទាន់មាននៅឡើយ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ