Messi, Ronaldo ឬ Suarez ឈ្នះពានរង្វាន់ UEFA’s Best Player

កីឡាករ Lionel Messi និង Luis Suarez  ដែលបានឈ្នះពាន Champions League ជាមួយក្លឹប Barcelona នោះនឹងត្រូវប្រជែងជាមួយកីឡាករ Cristiano Ronaldo របស់ក្លឹប Real Madrid ដើម្បីដណ្តើមពានរង្វាន់ UEFA’s Best Player នៅទ្វីបអ៊ឺរ៉ុបសម្រាប់រដូវកាលមុន។

យោងតាម UEFA បានឲ្យដឹងថា កីឡាករទាំងបីរូបនេះបានឈ្នះក្នុងការបោះឆ្នោតដោយអ្នកកាសែតក្នុងចំណោមកីឡាករទាំង ១០ រូបដែលជាប់ឈ្មោះក្នុងបញ្ជីប្រកួតប្រជែង។ គណៈកម្មការដែលមានសមាជិកចំនួន ៥៤ រូបនេះនឹងបន្តបោះឆ្នោតជ្រើសរើសអ្នកឈ្នះនៅក្នុងការចាប់ពូលការប្រកួត Champions League នៅទីក្រុង Monaco ជាបន្តទៀតនៅថ្ងៃទី ២៧ សីហាខាងមុខ។

Messi-Ronaldo-and-Suarez

 

អត្ថបទ/រូបភាព៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ