FIFA ហៅគ្រូបង្វឹកភ្នំពេញក្រោន ទៅចែករំលែកពីការបណ្ដុះបណ្ដាលយុវជន

ភ្នំពេញ៖ លោក សែម សំណាង ដែលមានឈ្មោះដើម Sam Schweingruber គ្រូបង្គោលក្លឹបបាល់ទាត់ភ្នំពេញក្រោនត្រូវបានសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ FIFA កោះហៅទៅចូលរួមកិច្ចប្រជុំមួយ នៅទីក្រុង Zurich នៃប្រទេសស្វីសដោយមានការចូលពីគ្រូជាច្រើនជុំវិញពិភពលោក ដើម្បីចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ក្នុងការបណ្ដុះបណ្ដាលថ្នាលយុវជនក្នុងវិស័យបាល់ទាត់ ។ នេះបើយោងតាមការជូនដំណឹងរបស់ក្លឹបភ្នំពេញក្រោន នៅលើប្រព័ន្ទទំនាក់ទំនងសង្គម Facebook កាលពីម្សិលមិញ ។

13600239_1760388407531993_8240366382293767233_n

ប្រភពខាងលើបានឲ្យដឹងថា៖ «FIFA បានហៅលោកគ្រូ Sam Schweingruber ដែលមានបទពិសោធន៍ និងព្រមទាំងជំនាញក្នុងនាមជាគ្រូបង្គោលក្លឹបភ្នំពេញក្រោន និងជាអ្នកបង្កើតក្រុមយុវជន SALT Academy នៅខេត្តបាត់ដំបងដើម្បីចូលរួមជាមួយនឹងក្រុមការងារនៅទីស្នាក់ការរបស់ពួកគេនៅទីក្រុង Zurich ប្រទេសស្វីស ជាមួយនឹងគ្រូជុំវិញពិភពលោកក្នុងគោលបំណងដើម្បីអភិវឌ្ឍកម្មវិធីទូទាំងពិភពលោក និងណែនាំពីយុវជនក្នុងការប្រកួត» ។

14212037_1349415298419324_6954769430519740831_n

«ភាពសុចរិត, ភាពស្មោះត្រង់, ការជឿទុកចិត្ត និងភាពជាកីឡាករល្អគឺជាការប្រឆាំងទៅនឹងភាពមិនយុត្តិធម៌ការកំណត់លទ្ធផលព្រមទាំង អាកប្បកិរិយាមិនល្អ។ វាជារឿងសំខាន់សម្រាប់ក្មេងៗក្នុងការយល់ដឹងថាតើអ្វីត្រូវ និងអ្វីដែលមិនត្រឹមត្រូវក្នុងបាល់ទាត់។ Sam មានបទពិសោធន៍ទាំងផ្នែកអង្គការក្រៅរដ្ឋាភិបាល និងបាល់ទាត់អាជីពដែលនេះជាមូលហេតុដែលលោកគឺជម្រើសត្រឹមត្រូវដើម្បីបង្កើតចក្ខុវិស័យថ្មីមួយសម្រាប់កីឡាបាល់ទាត់ សម្រាប់មនុស្សគ្រប់រូបនៅគ្រប់ទីកន្លែង» ។

14212091_1349359635091557_6835427399637966036_n

ប៉ុន្ដែយ៉ាងណាប្រភពព័ត៌មានខាងលើមិនបានបញ្ជាក់ពីរយៈពេលនៃការចូលរួមរបស់លោក សែម សំណាង នោះទេតែនេះក៏ជាឱកាសមួយដ៏ល្អ ដែលគ្រូបង្វឹកទើបទទួលបានសញ្ជាតិខ្មែរកាលពីពេលថ្មីៗកន្លងទៅនេះបានបង្ហាញឲ្យពិភពលោកបានដឹងពីភាពរីកចម្រើន និងចំណាប់អារម្មណ៍ក្មេងៗ ចំពោះវិស័យកីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជាផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ