លីគទី២៖ គ្រូសាលាបាល់ទាត់ជាតិថា ប៉ះខេត្តកំពង់ស្ពឺចុងសប្ដាហ៍នេះមិនអាចឲ្យថ្លោះធ្លោយឡើយ!

ភ្នំពេញ៖ បន្ទាប់ពីរបូតអស់ ៣ពិន្ទុកាលពីថ្ងៃបើកឆាកការប្រកួតលីគលំដាប់ទី២ (Cambodian League II) រួចមក ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី បានបង្កើនការប្រុងប្រយ័ត្នកាន់តែខ្លាំង ពិសេសគឺការត្រៀមជួបក្រុមម្ចាស់ផ្ទះខេត្តកំពង់ស្ពឺ ក្នុងសប្ដាហ៍ទី២ នាថ្ងៃទី០៩ ខែតុលាចុងសប្ដាហ៍នេះ ដោយលោកគ្រូបង្វឹក ឡុង ឬទ្ធា បានប្ដេជ្ញាចិត្ដថា នឹងជំរុញកូនក្រុមខ្លួនធ្វើឲ្យបានល្អហើយមិនឲ្យថ្លោះធ្លោយបាត់បង់ពិន្ទុទៀតឡើយ ។

14370263_1754399351477164_2435737001215444185_n

លោក ឡុង ឬទ្ធា គ្រូជំនួយនៃក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ធ្លាប់បានលើកឡើងថា ថ្វីត្បិតការចូលរួមលីគលំដាប់ទី២នេះ ក្រុមលោកមិនគ្មានគោលដៅដណ្ដើមកៅអីលីគកំពូលកម្ពុជាឆ្នាំ២០១៧ ក៏ពិតមែន ប៉ុន្ដែមិនអាចធ្វេសប្រហែសចំពោះការប្រកួតណាមួយឡើយ ពោលគឺលោកត្រូវការជ័យជម្នះជានិច្ចដើម្បីជំរុញស្មារតីកីឡាករវ័យក្មេងរបស់ខ្លួនឲ្យបានកាន់តែខ្លាំងសម្រាប់ការប្រកួតពានអន្ដរជាតិផ្សេងៗ ។ ចំពោះការប្រកួតជាមួយក្រុមជម្រើសខេត្តកំពង់ស្ពឺចុងសប្ដាហ៍នេះវិញ ក្រុមលោករឹតតែមិនអាចធ្វេសប្រហែលថែមទៀត ព្រោះក្រុមលោកទើបប្រកួតចាញ់ក្រុមជម្រើសខេត្តព្រះសីហនុហើយ ។ លោកសង្ឃឹមយ៉ាងមុតមាំថា ការប្រកួតទី២នេះនឹងទទួលបានលទ្ធផលល្អតែយ៉ាងណាលោកក៏នឹងជំរុញកីឡាករឲ្យកាត់បន្ថយកន្លែងខ្វះខាតជាមុនដើម្បីស្វែងរកជ័យជម្នះផងដែរ ។ លោក ឡុង ឬទ្ធា បញ្ជាក់បន្ថែម ។

img_2315

សម្រាប់កម្មវិធីប្រកួតចុងសប្ដាហ៍នេះ ក្រៅពីក្រុមខេត្តកំពង់ស្ពឺ បើកទ្វាពហុកីឡដ្ឋានខេត្តទទួលក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ក៏មាន ៣ប្រកួតទៀតផងដែរ រួមមានក្រុមកំពង់ផែស្វយ័តខេត្តព្រះសីហនុ ជួបក្រុមភ្ញៀវខេត្តកំពង់ឆ្នាំង, ក្រុមអគ្គិសនីកម្ពុជា ប៉ះក្រុមខេត្តស្វាយរៀង នៅកីឡដ្ឋានខេត្តព្រះវែង និងក្រុមគិរីវង់សុខសែនជ័យ បើកទ្វាកីឡដ្ឋានខ្លួនទទួលក្រុមមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា ខេមរៈភូមិន្ទ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ