China Open: កីឡាការីនី Johanna Konta យកឈ្នះលើកីឡាការីនី Karolina Pliskova ដើម្បីឡើងទៅវគ្គ quarter-finals

កីឡាការីនីលំដាប់លេខ ១ អង់គ្លេស Johanna Konta បានឡើងវគ្គ quarter-finals ក្នុងកម្មវិធី China Open ដោយបានយកឈ្នះលើកីឡាការីនីលំដាប់លេខ ៦ ពិភពលោក Karolina Pliskova ជាលើកដំបូង។

កីឡាការីនី Konta លំដាប់លេខ ១៤ ពិភពលោក បានយកឈ្នះលើកីឡាការីនីសញ្ជាតិ ឆេក ក្នុងលទ្ធផល 6-1 3-6 7-6 (7-2) នៅក្នុងការប្រកួតនាទីក្រុង ប៉េកាំង។

កីឡាកររូបនេះនឹងត្រូវជួបជាមួយនឹងកីឡាការីនី Zhang Shuai ដែលបានយកឈ្នះលើកីឡាការីនីលំដាប់លេខ ៤ ពិភពលោក Simona Halep ក្នុងលទ្ធផល 6-0 6-3 ដោយប្រើរយៈពេល ៥៨ នាទី៕

screen-shot-2016-10-07-at-11-01-55-am

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ