ក្រសួងអប់រំសម្រេចដាក់បន្ថែមកីឡាមួយប្រភេទទៀតទៅក្នុងការប្រកួតកីឡាជាតិ

ភ្នំពេញ៖ ឯកឧត្តមហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចបន្ថែមមួយប្រភេទកីឡាទៀតទៅក្នុងការប្រកួតកីឡាជាតិលើកទី១ (1st National Games) ខណៈដែលមុននេះមានតែ ១៤ប្រភេទកីឡាតែប៉ុណ្ណោះដូចជា អត្តពលកម្ម ហែលទឹក វាយសី បាល់បោះ ប្រដាល់ បាល់ទាត់ ចំបាប់ វាយកូនឃ្លីលើតុ តេក្វាន់ដូ វាយកូនបាល់ បាល់ទះ ប៉េតង់ ល្បុក្កតោ និង កាយសម្ព័ន្ធ ។

13316993_1117719241583951_6898890022762756835_o

សម្រាប់ការកំណត់ចុងក្រោយនេះគឺក្រសួងបានសម្រេចដាក់បន្ថែមប្រភេទកីឡាសូរីនហ្សិកាំប៉ូ (Shorinji Kempo) មួយទៀតទៅក្នុងកម្មវិធីប្រកួតនេះ  ដូច្នេះធ្វើឱ្យប្រភេទកីឡាក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១ កើនដល់ចំនួន ១៥ ប្រភេទ។ សូមបញ្ជាក់ថា ប្រភេទកីឡាសូរិនហ្សិកាំប៉ូ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៧ ដោយជនជាតិជប៉ុនមួយរូបដែលមានឈ្មោះថា Doshin So (១៩១១-១៩៨០) ដែលដំបូងឡើយមានលំនាំប្រហាក់ប្រហែលជាមួយក្បាច់គុនកុងហ្វ៊ូដែរ។

13235557_1115268398495702_6746130677383557242_o

កាលនោះក្បាច់គុននេះមិនមានភាពល្បីល្បាញឡើយតែលោក Doshin So បានយកក្បាច់គុននេះទៅសំយោគជាមួយក្បាច់គុនការ៉ាតេរបស់ជប៉ុនទើបធ្វើឲ្យមនុស្សទូទៅចាប់អារម្មណ៍ និងចូលចិត្តហ្វឹកហាត់ច្រើនឡើងៗ ដោយមានវិញ្ញាសា ២ គឺប្រយុទ្ធ និង សម្តែង ។ កាលពីឆ្នាំ២០០០ ប្រជាជនជប៉ុនបានរួមគ្នាអភិរក្សចំពោះក្បាច់គុននេះព្រមទាំងបានរៀបចំឲ្យមានក្បួនខ្នាតប្រកួតត្រឹមត្រូវទៀតផង ។ ក្រោយមក ស្រាប់តែក្បាច់គុនសូរីនហ្សិកាំប៉ូត្រូវបានប្រទេសឥណ្ឌូនេស៊ីជ្រើសរើសមកដាក់ជាវិញ្ញាសាប្រកួតនៅសុីហ្គេមលើកទី២៦ ថែមទៀតផង ។

juanjo

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១នេះមានអត្តពលិក និងប្រតិភូចូលរួមចំនួន ២.៧០០នាក់ មន្ត្រីបច្ចេកទេស ៥០០នាក់ និង អ្នកស្ម័គ្រចិត្ត ២០០នាក់ ដោយត្រូវស្នាក់នៅក្នុងសណ្ឋាគារចំនួន៨ ។ ជាមួយគ្នានេះដែរ នៅព្រឹកថ្ងៃទី៧ ខែតុលា នេះមន្ត្រីទទួលបន្ទុកសំខាន់ៗបានជួបប្រជុំគ្នាជាមួយឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា ដែលក្នុងនោះមានសមាសភាពដូចជាអ្នកទទួលបន្ទុកទីលាន កងរាជអាវុធហត្ថ អ្នកទទួលបន្ទុកស្នាក់នៅ ដឹកជញ្ជូនជាដើម។ អង្គប្រជុំនេះក៏បានឲ្យដឹងដែរថាចំពោះការចាប់ឆ្នោតប្រកួតនឹងត្រូវធ្វើឡើងនៅថ្ងៃទី១០ ខែតុលាខាងមុខនេះហើយ៕

kempo1

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ