Sittichok Phaso​ ជាកីឡាករតែម្នាក់គត់នៅអាស៊ានដែលជាប់ក្នុងបញ្ជីឈ្មោះយុវជនមានទេពកោសល្យទាំង ៦០

យោងតាមការចុះផ្សាយរបស់គេហទំព័រ theguardian បានឱ្យដឹងថា សម្រាប់ឆ្នាំ២០១៦ នេះមានកីឡាករបាល់ទាត់ថ្នាលយុវជនចំនួន ៦០ រូបនៅជុំវិញពិភពលោកដែលត្រូវបានគេវាយតម្លៃថាជាកីឡាករវ័យក្មេងដែលមានទេពកោសល្យជាងគេ និងមានសមត្ថភាពអាចចូលប្រលូកជាមួយបណ្តាក្លឹបបាល់ទាត់ធំៗនៅអឺរ៉ុបបាន។

28sittichokpaso_56bfef8018d2e

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ យុវជនទាំង ៦០ រូបសុទ្ធតែជាកីឡាករដែលមានបច្ចេកទេស និងស្នាដៃជាច្រើនទាំងនៅក្នុងក្លឹប ក៏ដូចជានៅក្នុងក្របខណ្ឌជម្រើសជាតិរបស់ពួកគេផ្ទាល់។ នៅក្នុងនោះដែរ សម្រាប់តំបន់អាស៊ានមានជាប់តែកីឡាករថៃ Sittichok Phaso ដែលកំពុងលេងឱ្យក្លឹប Chonburi តែម្នាក់គត់។

952639b700dff8856fcaf751fbd7c26d_xl

កីឡាករវ័យ ១៧ ឆ្នាំរូបនេះធ្លាប់បានបង្ហាញទម្រង់យ៉ាងល្អនៅក្នុងក្រុម Chonburi មុននឹងបានបង្ហាញខ្លួនឲ្យក្រុមយុវជនអាយុក្រោម ១៩ ជម្រើសថៃនាពេលកន្លងមកហើយត្រូវបានអ្នកវិភាគយល់ថាគេគឺជាកីឡាករវ័យក្មេងដែលមានទេពកោសល្យនឹងអាចក្លាយជាកីឡាករដ៏ឆ្នើមបំផុតមួយសម្រាប់ក្លឹបឆ្លាមសមុទ្រឈុនបូរី ក៏ដូចជាសម្រាប់ជម្រើសជាតិថៃផងដែរ លើសពីនេះគេបានព្យាករណ៍ថាខ្សែប្រយុទ្ធវ័យក្មេងរូបនេះក៏នឹងមានឱកាសចេញទៅលេងនៅទ្វីបអឺរ៉ុបនាពេលអនាគតថែមទៀតផង។

_1vkoxmxu8jio51tnonwov3viq7

គួរបញ្ជាក់ថា Sittichok Phaso គឺជាកីឡាករវ័យក្មេងតែមួយគត់នៅអាស៊ាន និងជាយុវជនម្នាក់ក្នុងចំណោមយុវជនឆ្នើមទាំង ៦ រូបនៅទ្វីបអាសុីដែលបានជាប់នៅក្នុងបញ្ជីឈ្មោះកីឡាករបាល់ទាត់ថ្នាលយុវជនទាំង ៦០ រូបនៅជុំវិញពិភពលោករបស់គេហទំព័រ theguardian ហើយកាលពីការប្រកួត AFF U-19 Championships នៅប្រទេសវៀតណាមកាលពីអំឡុងខែកញ្ញាកន្លងទៅ រូបគេរកបាន ២ គ្រាប់ឱ្យក្រុម U-19 ជម្រើសជាតិថៃផងដែរ៕

y29udgvudhmlmkzmawxlcyuyrlnwb3j0jtiwtmv3cyuyrju3zjvlnwq0mdzin2uuanbn

screen-shot-2016-10-06-at-3-09-01-pm

ប្រភព៖ theguardian

ប្រែសម្រួល៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ