រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់ប្រាក់ ១លានរៀលដល់កីឡាករសូហ្វតេន្នីសដែលមានជំងឺគ្រុនឈាម

ភ្នំពេញ៖ វេលាថ្ងៃត្រង់ថ្ងៃទី៦ ខែតុលានេះ ឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃក្រសួងអប់រំយុវជន និងកីឡាបាននាំយកថវិកាចំនួន ១.០០០.០០០ដែលជាថវិកាផ្ទាល់របស់ឯកឧត្តមហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាទៅឧបត្ថម្ភដល់កីឡាករសូហ្វតេន្នីនៃអង្គភាពកីឡាក្រសួងមហាផ្ទៃ ឯក ចំរើន ដែលបានកើតជម្ងឺគ្រុនឈាម និងកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ គួររំលឹកថា កីឡាកររូបនេះបានកើតជម្ងឺគ្រុនឈាមយ៉ាងធ្ងន់ធ្ងរហើយត្រូវអាណាព្យាបាលរបស់គេយកមកសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតកាលពីថ្ងៃទី៤ ខែតុលា កន្លងទៅ។

14543923_917275755043308_5390774164014672440_o

ឯកឧត្តមអ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា កីឡាករ ឯក ចំរើន គឺជាសមាជិកក្រុមកីឡាករជម្រើសជាតិដ៏ល្អមួយរូប និងធ្លាប់ដណ្ដើមបានស្នាដៃជាច្រើនក្នុងការប្រកួតនៅលើឆាកអន្តរជាតិ ។ ដូច្នេះក្រសួងអប់រំ យុវជន និងកីឡាពិសេសអគ្គនាយកដ្ឋានកីឡាត្រូវតែគិតគូដល់គេទៅតាមលទ្ធភាព ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់លោកវេជ្ជបណ្ឌិត ក៏ដូចជាគ្រូពេទ្យដែលបានខិតខំជួយព្យាបាលដល់កីឡាករជម្រើសជាតិរូបនេះ ហើយបើតាមការអះអាងរបស់វេជ្ជបណ្ឌិតបានឱ្យដឹងថា ស្ថានភាពជម្ងឺរបស់ ឯក ចំរើន ពេលនេះធូរស្រាលច្រើនហើយ។

14524627_917275958376621_6871503892824022524_o

សូមបញ្ជាក់ថា ជាមួយគ្នានេះដែរ អង្គភាពកីឡាក្រសួងមហាផ្ទៃដែលមានលោកឧត្តមសេនីយ៍ជា ប៊ុនហេង ជាប្រធាននោះក៏បានផ្ដល់ថវិកាចំនួន ១.០០០.០០០រៀលដល់កីឡាកររូបនេះផងដែរ៕

14542527_917275895043294_4131089069172022249_o

អត្ថបទ៖វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ