កីឡាករបាល់ទាត់វ័យក្មេងដែលមានទេពកោសល្យខ្ពស់ទាំង ៦០​ រូបនៅជុំវិញពិភពលោក

ស្របពេលវិស័យបាល់ទាត់កំពុងតែរីកចម្រើននោះក្លឹបនៅតាមបណ្តាប្រទេសនីមួយៗបានខិតខំបណ្តុះថ្នាលយុវជនជាច្រើនដើម្បីជាទុនសម្រាប់ក្លឹបព្រមទាំងប្រទេសរបស់ខ្លួននាថ្ងៃអនាគត។ សម្រាប់ឆ្នាំ២០១៦ នេះយើងឃើញថាមានកីឡាករយុវជនជាច្រើនបានបង្ហាញខ្លួនឲ្យក្លឹបធំៗនៅទ្វីបអឺរ៉ុបជាមួយនឹងទម្រង់លេងយ៉ាងល្អផងដែរ។

screen-shot-2016-10-06-at-3-09-01-pm

នៅក្នុងចំណោមកីឡាករវ័យក្មេងទាំងអស់នោះមានកីឡាករវ័យចំនួន ៦០ រូបដែលគេឃើញថាមានការលេចធ្លោជាងគេព្រមទាំងបានបង្ហាញខ្លួនក្នុងក្លឹបក៏ដូចជានៅក្រុមជម្រើសជាតិរបស់ពួកគេផងដែរ។ ក្នុងចំណោម ៦០ រូបយើងឃើញអ្នកចាំទី Gianluigi Donnarumma សញ្ជាតិអ៊ីតាលី បានជាប់ជាជម្រើស ១១ នាក់ដំបូងលេងឲ្យក្លឹប AC Milan និងក្រុមជម្រើសជាតិអ៊ីតាលីក្នុងវ័យត្រឹម ១៧ ឆ្នាំ ថែមទាំងបានបង្ហាញខ្លួនឲ្យក្លឹប AC Milan ក្នុងការប្រកួតពានរង្វាន់ Seria A ចំនួន ៣៦ ប្រកួតកាលពីរដូវកាលមុនថែមទៀតផង។

screen-shot-2016-10-06-at-3-06-24-pm

ក្រៅពីនេះ ក៏មានកីឡាករអាស៊ានមួយរូបផងដែរគឺកីឡាករ Sittichok Phaso សញ្ជាតិថៃមកពីក្លឹប Chonburi ដោយកីឡាករវ័យ ១៧ ឆ្នាំរូបនេះបានបង្ហាញខ្លួនឲ្យក្រុមយុវជនអាយុក្រោម ១៩ ជម្រើសថៃនាពេលកន្លងមកហើយត្រូវបានអ្នកវិភាគយល់ថាគេជាកីឡាករវ័យក្មេងដែលមានទេពកោសល្យនឹងអាចទៅលេងនៅទ្វីបអឺរ៉ុបបាននាពេលអនាគត៕

screen-shot-2016-10-06-at-3-08-01-pm

screen-shot-2016-10-06-at-3-08-22-pm

screen-shot-2016-10-06-at-3-08-49-pm

អត្ថបទ៖ រិទ្ធី

រូបភាព៖ theguardian

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ