កីឡាករ Joey Barton ត្រូវពិន័យដោយធ្វើខុសច្បាប់នៃការលេងល្បែង

ខ្សែបម្រើរបស់ក្លឹប Rangers កីឡាករ Joey Barton ត្រូវបានពិន័យដោយបានធ្វើខុសនឹងច្បាប់នៃការលេងល្បែងនៃការប្រកួតបាល់ទាត់។

កីឡាករវ័យ ៣៤ ឆ្នាំរូបនេះត្រូវបានសហព័ទ្ធបាល់ទាត់ស្កត់ឡែន ចោទប្រកាន់ពីការភ្នាល់ ៤៤ ដង ចន្លោះពីថ្ងៃទី ១ កក្កដា ដល់ថ្ងៃទី ១៥ កញ្ញា ឆ្នាំនេះ។ កីឡាកររូបនេះមានពេលរហូតដល់ថ្ងៃទី ១២ តុលា ដើម្បីតបតទៅនឹងចោទប្រកាន់នវ ជាមួយនឹងកាត់ក្តីនៅថ្ងៃទី ២៧ តុលា។

កីឡាករ Barton គ្រោងនឹងត្រលប់ចូលហ្វឹកហាត់វិញបន្ទាប់ពីត្រូវពិន័យ ៣ សប្តាហ៍ដោយមានទំនាស់ជាមួយនឹងមិត្តរួមក្រុម។

គួរបញ្ជាក់ផងដែរថា អតីតកីឡាកររបស់ក្លឹប Rangers កីឡាករ Steve Simonsen និងកីឡាករ Ian Black ក៏ត្រូវបានពិន័យពីបទលេងល្បែងប៉ុន្មានឆ្នាំមុននេះផងដែរ៕

screen-shot-2016-10-06-at-9-02-49-am

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ