គោព្រៃកម្ពុជា អាចសងសឹកហុងកុងបានទេ ម៉ោង ៦:៣០នាទីល្ងាចនេះ?

ភ្នំពេញ៖ ជំនួបដ៏កក្រើកពហុកីឡដ្ឋានជាតិបានមកដល់ហើយ! ក្រុមជម្រើសជាតិកម្ពុជា ត្រូវបើកទ្វាទទួលក្រុមជម្រើសរើសកោះហុងកុងនាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះដើម្បីជម្រះបញ្ជីចាស់ បន្ទាប់ពីគោព្រៃកម្ពុជាធ្លាប់បរាជ័យដោយលទ្ធផល ២-៤ ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះហុងកុងកាលពីដើមខែកញ្ញកន្លងទៅ ។

14591866_1799069286997238_7134732047768344012_n

ការប្រកួតនេះ សុទ្ធតែត្រូវបានគ្រូបង្វឹកក្រុមទាំងពីរ ចាត់ទុកជាការប្រកួតដ៏សំខាន់ ពិសេសគឺសម្រាប់ក្រុមជម្រើសជាតិកម្ពុជាតែម្ដងដែលកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នាពាក់កណ្ដាលខែតុលាខាងមុខនេះ ខណៈក្រុមភ្ញៀវហុងកុងក៏ត្រូវការឈ្នះដើម្បីមុខមាត់ជាតិគេផងដែរ ។

14568149_1298392813512556_4473449695124702390_n

លោក Lee Tae Hoon គ្រូបង្វឹកកម្ពុជាបានថ្លែងក្នុងសន្និសីទសារព័ត៌មានពីម្សិលមិញថា ទោះបីជើងទី១ កម្ពុជាចាញ់ហុងកុងក៏ពិតមែន ប៉ុន្ដែជំនួបមិត្តភាពជើងទី២នេះនឹងមានការប្រែងប្រួលព្រោះលោកជឿជាក់លើការប្រមូលមួយរយៈពេលចុងក្រោយនេះដែលកីឡាករម្នាក់ៗមានភាពរីកចម្រើនច្រើនបើធៀបលើកមុន ។ គ្រូបង្វឹកជនជាតិកូរ៉េដដែលបន្ដថាកត្តាអ្នកគាំទ្រ និងទីលានគឺជាឱកាសមានប្រៀបរបស់ក្រុមជម្រើសជាតិកម្ពុជា ប៉ុន្ដែការបោះជំរុំហ្វឹកហាត់នៅសិង្ហបុរីកន្លងទៅថ្មីៗនេះក៏បង្ហាញឲ្យឃើញពីភាពរីកចម្រើនជាក្រុមផងដែរ ដូច្នេះលោកជឿជាក់ថា ជំនួបមិត្តភាពល្ងាចនេះ នឹងមានការប្រែប្រួលទោះបីឈ្នះ ឬចាញ់ក៏ដោយ ។

img_2676

ដោយឡែកលោក  Kim Pan Gon គ្រូបង្វឹកហុងកុង បាននិយាយថា ទោះបីក្រុមលោកធ្លាប់ឈ្នះ ក៏លោកមិនអាចធ្វេសប្រហែសចំពោះការប្រកួតនេះបានដែរ ។ និយាយរួមលោកនឹងប្រើប្រាស់ធនធានកីឡាករល្អៗទាំងអស់ ដោយគ្មានការបន្ធូរបន្ថយឡើយ ។ ជាងនេះទៅទៀត លោករឹតតែត្រូវការឈ្នះ ដើម្បីប្រជាពលជនរបស់ហុងកុង ។

14611129_1298392833512554_6156381466853983285_n

គួរបញ្ជាក់ថា ការប្រកួតនឹងចាប់ផ្ដើមនៅម៉ោង ៦៖៣០នាទី ហើយក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ ។ បន្ទាប់ពីជួបក្រុមហុងកុងនេះរួច ក្រុមជម្រើសជាតិកម្ពុជា នៅមានការប្រកួតមិត្តភាពម្ដងទៀត មុនការប្រកួត AFF Suzuki Cup 2016 ចាប់ផ្ដើមផ្លូវការ គឺជំនួបមិត្តភាពជាមួយក្រុមជម្រើសជាតិស្រីលង្ការ នៅថ្ងៃទី០៩ ខែតុលានេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ