ប្រាក់ មុនីឧត្តម៖ យើងបានត្រៀមខ្លួនរួចជាស្រេច ហើយមានជំនឿចិត្តថានឹងធ្វើបានល្អនៅថ្ងៃស្អែកនេះ!

ភ្នំពេញ៖ ខ្សែប្រយុទ្ធមួយរូបរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប្រាក់ មុនីឧត្តម បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំខណៈដែលការប្រកួតមិត្តភាពជាមួយក្រុមហុងកុងនឹងត្រូវធ្វើឡើងនៅថ្ងៃស្អែកនេះហើយ។ កីឡាករឆ្នើមរូបនេះបានថ្លែងថា បើទោះបីជាក្រុមកម្ពុជាទើបតែបានចាញ់ក្រុមសិង្ហបុរីក្នុងលទ្ធផល ៤-២ កាលពីពេលថ្មីៗក៏ពិតមែនប៉ុន្តែនៅពេលនេះសមាជិកក្នុងក្រុមជម្រើសជាតិទាំងមូលមានទម្រង់លេង និងការយល់ចិត្តគ្នាបានយ៉ាងល្អ ហើយជាពិសេសបន្ទាប់ពីបានហ្វឹកហាត់ ក៏ដូចជាប្រកួតមិត្តភាពនៅសិង្ហបុរីនាពេលកន្លងមក ឃើញថាការលេងមានភាពសុីសង្វាក់គ្នាបានយ៉ាងល្អ ជាងនេះទៅទៀត ក្រុមកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច និងមានជំនឿចិត្តថាអាចធ្វើបានល្អនៅក្នុងការប្រកួតថ្ងៃស្អែកដើម្បីឆ្លើយតបទៅនឹងទឹកចិត្តរបស់អ្នកគាំទ្រជាច្រើនមុឺននាក់នោះ។

14560013_1798302577073909_7973177392668186723_o

ទន្ទឹមនឹងនេះដែរ លោក Kim Pan Gon គ្រូបង្វឹកក្រុមហុងកុងបានលើកឡើងថា ការប្រកួតមិត្តភាពអន្ដរជាតិជើងទី២ ជាមួយក្រុមជម្រើសជាតិកម្ពុជាស្អែកនេះ គឺគ្មានការបន្ធូរបន្ថយអ្វីឡើយព្រោះលោកបានចាត់ទុកការប្រកួតក្រៅទឹកដីនេះអាចនឹងផ្ដល់សម្ពាធច្រើនលើកូនក្រុមលោកបើទោះបីហុងកុងធ្លាប់ឈ្នះកម្ពុជា ៤-២ នៅលើទឹកដីរបស់ខ្លួនក៏ដោយ ។

14482015_1798301410407359_7002286125163170199_o

គួរបញ្ជាក់ថា ក្រុមគោព្រៃកម្ពុជា និងហុងកុង ធ្លាប់ជួបគ្នាម្ដងមកហើយ ដោយក្រុមហុងកុង បានយកឈ្នះជម្រើសជាតិកម្ពុជា ដោយលទ្ធផល ៤-២ នៅលើទឹកដីរបស់ខ្លួនកាលពីដើមខែកញ្ញកន្លងទៅ ដូច្នេះលើកនេះ គឺជាឱកាសសងសឹករបស់ក្រុមគោព្រៃកម្ពុជាហើយក៏ដើម្បីពង្រឹងសមត្ថភាពត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥-២១ ខែតុលាខាងមុខនេះផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ