អីុតាលី បានត្រឹមស្មើគ្នាជាមួយ អេស្ប៉ាញ ក្នុងការប្រកួតយប់មិញ

ក្រុមជម្រើសជាតិ អ៊ីតាលី បានត្រឹមស្មើគ្នាជាមួយក្រុមជម្រើសជាតិ អេស្ប៉ាញក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ២០១៨ ជាមួយនឹងគ្រាប់បាល់ពិន័យ ១១ មែត្ររបស់កីឡាករ Daniele de Rossi។

ក្រុមជម្រើសជាតិ អេស្ប៉ាញគ្រប់គ្រងបាល់បានរហូតដល់ទៅ ៧២.៤% ក្នុងតង់ទី១ តែមិនអាចរកគ្រាប់បាល់បាននោះទេ។ ក្រុមជម្រើសជាតិ អេស្ប៉ាញ ត្រូវការចំណាយពេលរហូតដល់ទៅ ៥៥ នាទីទើបអាចរកបានគ្រាប់បាល់នាំមុខនៅពេលដែលអ្នកចាំទី Gianluigi Buffon សង្រ្គោះបាល់មិនបានសម្រេចធ្វើឲ្យកីឡាករ Vitolo រកបានគ្រាប់បាល់នាំមុខ។

តែលុះដល់ចុងម៉ោងកីឡាករ Sergio Ramos ថ្វើឲ្យមានកំហុសលើកីឡាករ Eder ក្នុងតំបន់គ្រោះថ្នាក់ ហើយកីឡាករ De Rossi រកបានគ្រាប់បាល់តាមស្មើវិញជួយឲ្យក្រុមទាំងពីរស្មើគ្នាក្នុងការប្រកួតនេះ ១-១។

ដូចនេះក្រោយការប្រកួត ២ ប្រកួតកន្លងមក ក្រុមជម្រើសជាតិ អ៊ីតាលី និង អេស្ប៉ាញ មាន ៤ ពិន្ទុ៕

screen-shot-2016-10-07-at-9-41-39-am

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ