កីឡាការីនីតេន្នីសពិភពលោក Maria Sharapova ជាប់ពិន័យត្រឹម ១៥ ខែវិញក្រោយការប្តឹងឧទ្ធរណ៍រួចមក

នៅទីបំផុតការដាក់ពិន័យមកលើកីឡាការីនី Maria Sharapova ត្រូវបានកាត់បន្ថយមកត្រឹម ១៥ ខែវិញក្រោយពីកីឡាការីនីរូបនេះបានប្តឹងឧទ្ធរណ៍ទៅកាន់ Court of Arbitration for Sport (Cas) ពាក់ព័ន្ធទៅនឹងពិរុទ្ធភាពនៃការប្រើប្រាស់សារធាតុហាមឃាតុរបស់ខ្លួនរួចមក។ យោងតាមសេចក្តីសម្រេចរបស់ Court of Arbitration for Sport បានកាត់បន្ថយរយៈពេលពិន័យពី ២៤ ខែមកត្រឹម ១៥ ខែ ដូច្នេះ កីឡាការីនីលំដាប់លេខ១ ពិភពលោករូបនេះអាចត្រលប់មកចូលរួមប្រកួតវិញបាននៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ។

screen-shot-2016-10-05-at-9-21-55-am

គួរបញ្ជាក់ថា កាលពីម្សិលមិញនេះសហព័ន្ធកីឡាករតេន្នីសពិភពលោកបានធ្វើការព្រមានដល់កីឡាករ កីឡាការីនីទាំងអស់ថា ពួកគេមិនអាចលាក់បាំងចំពោះការប្រើប្រាស់សារធាតុហាមឃាត់បានទេ ហើយសហព័ន្ធនឹងរឹតបន្តឹងលើយន្តការត្រួតពិនិត្យ ក៏ដូចជាបង្កើនការទំនាក់ទំនងជាមួយកីឡាករ និងកីឡាការីនីទាំងអស់ឲ្យបានកាន់តែល្អជាងនេះនៅពេលដែលបញ្ជីឈ្មោះនៃសារធាតុហាមឃាត់ត្រូវបានប្រើប្តូរដើម្បីជៀសវាងករណីដូចនេះកើតឡើងជាថ្មី៕

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ