រួសរាន់ឡើង! សំបុត្រទស្សនាកម្ពុជា ប៉ះហុងកុងស្អែកនេះជិតអស់ហើយ!

ភ្នំពេញ៖ យោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា សំបុត្រចូលទស្សនាការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមភ្ញៀវហុងកុងនៅលើទីលានពហុកីឡដ្ឋានជាតិនាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី០៦ ខែតុលាស្អែកនេះនៅសល់សំបុត្រប្រភេទទី២ តម្លៃ ៥.០០០រៀលតែជាង ១០.០០០សន្លឹកប៉ុណ្ណោះ ខណៈដែលសំបុត្រប្រភេទ១ ដែលមានតម្លៃ ១០.០០០រៀលនោះត្រូវបានលក់អស់ទៅហើយ ។

14581528_1044098072373312_8326013488852214827_n

នេះគឺជាដំណឹងល្អមួយ ដែលបង្ហាញឲ្យឃើញពីភាពរីកចម្រើននៃវិស័យបាល់ទាត់បច្ចុប្បន្ន តាមរយៈការចូលរួមទស្សនាយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្រ ។ ប៉ុន្ដែវាជាដំណឹងអាក្រក់មួយ សម្រាប់អ្នកមិនទាន់បានទិញសំបុត្រផងដែរ ដូច្នេះអ្នកគាំទ្រ ត្រូវរួសរាន់មកទិញឲ្យបានទាន់ពេលព្រោះសំបុត្រប្រភេទ២ នៅសល់តែជាង ១០.០០០សន្លឹកប៉ុណ្ណោះ ។

14494861_1044097932373326_5923804012923425458_n

ជាមួយនឹងការប្រកាសលក់សំបុត្រជិតអស់នេះដែរ សហព័ន្ធពុំបានបញ្ជាក់ពីចំនួនសំបុត្រលក់អស់ប៉ុន្មាននោះទេ ។ ទន្ទឹមជាមួយគ្នានេះ ក៏អ្នកគាំទ្រមួយចំនួនបាន Comment លើប្រព័ន្ទទំនាក់ទំនងសង្គមផ្លូវការរបស់សហព័ន្ធថា «កុំលក់សំបុត្រលើសកន្លែងអង្គុយពេកអាក្រក់មើលណាស់» ។ ប៉ុន្ដែយ៉ាងណាពហុកីឡដ្ឋានជាតិ គឺអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់ប៉ុណ្ណោះ ដូច្នេះសំបុត្រចូលទស្សនាក៏មិនអាចលើសនេះបានដែរ ។

14572987_1044098089039977_9159876675057286730_n

គួរបញ្ជាក់ថា ក្រុមគោព្រៃកម្ពុជា និងហុងកុង ធ្លាប់ជួបគ្នាម្ដងមកហើយ ដោយក្រុមហុងកុង បានយកឈ្នះជម្រើសជាតិកម្ពុជា ដោយលទ្ធផល ៤-២ នៅលើទឹកដីរបស់ខ្លួនកាលពីដើមខែកញ្ដាកន្លងទៅ ។ តែលើកនេះ គឺជាឱកាសសងសឹករបស់ក្រុមគោព្រៃកម្ពុជា ហើយក៏ដើម្បីពង្រឹងសមត្ថភាពត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥-២១ ខែតុលាខាងមុខនេះផងដែរ ៕

14492322_1311650962178515_3187445870645140985_n

14591658_1311653008844977_8714236427334770088_n

14517561_1311651588845119_1317999009001799475_n

14517547_1311652958844982_6313790146129316448_n

 

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ