សំ ថារ័ត្ន ខកចិត្តនឹងមេដាយសំរឹទ្ធ ប៉ុន្តែសន្សំចិត្តសងសឹកគូប្រកួតវៀតណាមវិញបើមានឱកាស!

ភ្នំពេញ៖ ក្រោយបញ្ចប់ការប្រកួតភ្លាមៗ កីឡាការិនីល្បក្កតោកម្ពុជា សំ ថារ័ត្ន បានសម្ដែងការខកចិត្តនឹងខ្លួនឯងដែលមិនអាចស្វែងរកមេដាយមាស ឬប្រាក់ជូនជាតិបានដោយទទួលបានត្រឹមមេដាយសំរឹទ្ធលើវិញ្ញាសាប្រកួតក្បាច់គុនបុរាណខ្មែរទម្ងន់ក្រោម ៥២គីឡូក្រាម នៅក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាស៊ី (Asian Beach Games) លើកទី៥ នៅប្រទេសវៀតណាម ដែលទើបបញ្ចប់កាលពីដើមសប្ដាហ៍កន្លងទៅ ។
14516608_10205582149752927_5482027920858948539_n

ការទទួលបានសមិទ្ធផលបែបនេះ សំ ថារ័ត្ន បានលើកឡើងថា ដំបូងឡើយខ្លួនមិនសូវសប្បាយចិត្តនោះទេ ប៉ុន្តែអ្វីដែលគេកាន់តែហួសចិត្តលើខ្លួនឯងនោះគឺ មេដាយសំរឹទ្ធដែលនាងដណ្ដើមបាននេះគឺប្រៀបដូចទទួលបានពីការប្រកួតក្នុងយល់សប្ដដូច្នោះដែរ បន្ទាប់ពីនាងត្រូវកីឡាការិនីម្ចាស់ផ្ទះវៀតណាមវាយមួយដៃចំក្បាលធ្វើឲ្យវង្វេង ។ នេះជាសម្ដីរបស់កីឡាការិនី សំ ថារ័ត្ន បន្ទាប់ពីនាង និងមិត្តរួមក្រុមនាំយកមេដាយត្រឡប់មកដល់កម្ពុជាពីម្សិលមិញ ។

14449748_173013793143243_88006617012490289_n

កីឡាការិនីដែលធ្លាប់បង្ហាញខ្លួនក្នុងការប្រកួតក្បាច់គុនចម្រុះក្នុងទ្រុង (MMA) រូបនេះបាននិយាយថា៖ «មុនការប្រកួតខ្ញុំគិតថាគឺជារឿងងាយស្រួលព្រោះការប្រកួតមានត្រឹមតែ ២ទឹក ហើយខ្ញុំធ្លាប់វ៉ៃដាក់ទ្រុង ។ តែការប្រកួតទឹកទី១ ដោយសារខ្ញុំត្រូវគូប្រកួតវាយចំមួយដៃធ្វើឲ្យខ្ញុំវង្វេងស្ទើរតែសន្លប់ឈរ ប៉ុន្ដែខ្ញុំនៅតែពង្រឹងស្មារតីប្រកួតរហូតដល់ចប់ តែការប្រកួតនោះគឺប្រៀបបានប្រកួតក្នុងយល់សប្ដអុីចឹង ដោយសារគេវាយត្រូវខ្ញុំមួយដៃបែរជាខ្ញុំគិតថា ខ្ញុំជាអ្នកវាយគេត្រូវមួយដៃទៅវិញ…» ។

14591797_1171204669607017_8824371674928221174_n

ប៉ុន្ដែទោះជាយ៉ាងណា សំ ថារ័ត្ន បានសន្សំចិត្តចង់សងសឹកកីឡាការិនីវៀតណាមរូបនោះវិញបើសិនជាមានឱកាស ព្រោះការប្រកួតក្បាច់គុនបុរាណរវាងគុនបុរាណខ្មែរ និងវៀតណាមនេះ គឺមានការហាមឃាត់មួយចំនួនខុសពីប្រដាល់សេរី និងវ៉ៃក្នុងទ្រុង ។ ថារ័ត្ន ថាបើសិនជាវាយសេរី ឬវាយដាក់ទ្រុងវិញ ខ្លួនមិនអួតលើខ្លួនឯងទេ តែនាងមានជំនឿចិត្តខ្ពស់ក្នុងការយកឈ្នះលើកីឡាការិនីវៀតណាមខាងលើបាន៕

14523050_1106820366071990_807038629700481735_n

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ