កីឡាករ Karamoko Dembele វ័យ ១៣ ឆ្នាំបង្ហាញខ្លួនឲ្យក្រុមយុវជនអាយុក្រោម ២០ ឆ្នាំ Celtic

អ្នកគាំទ្ររបស់ក្លឹប Celtic នឹងមានកីឡាករឆ្នើម Dembele ថ្មីមួយរូបទៀតបន្ទាប់ពីកីឡាករវ័យ ១៣ ឆ្នាំ Karamoko Dembele បានបង្ហាញខ្លួនជាលើកដំបូងឲ្យក្រុមយុវជនអាយុ ២០ ឆ្នាំក្លឹបកាលពីថ្ងៃចន័្ទកន្លងទៅ។

កីឡាករខ្សែប្រយុទ្ធសញ្ជាតិ បារាំង Moussa Dembele វ័យ ២០ ឆ្នាំបានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងរដូវកាលនេះដោយរកបាន ១២ គ្រាប់ឲ្យក្លឹបជើងឯក Celtic។ ប៉ុន្តែនៅក្នុងការប្រកួតកាលពីពេលថ្មីៗនេះរបស់ក្រុមយុវជនអាយុក្រោម ២០ ឆ្នាំ Celtic កីឡាករវ័យក្មេងដែលមានទេពកោសល្យល្អ Karamoko Dembele បានបង្ហាញខ្លួនក្នុងការប្រកួតជាមួយក្រុម Hearts។

កីឡាកររូបនេះបានផ្លាស់ប្តូរចូលជំនួសកីឡាករ Jack Aitchison វ័យ ១៦ ឆ្នាំហើយបានក្លាយជាកីឡាករដែលវ័យក្មេងជាងគេបង្អស់របស់ក្លឹប Celtic ដែលបានលេង។

ក្រោយការប្រកួតបានបញ្ចប់នៅលើគេហទំព័ររបស់ក្លឹប Celtic បានសសេរពីកីឡាករវ័យក្មេង Dembele ថា៖” កីឡាកររូបនេះលេងបានល្អ” បន្ទាប់ពីទទួលបានឱកាសចូលលេងក្នុងការប្រកួតនៅ ទីលាន Greenock Morton’s Cappielow ground៕

pay-karamoko-kader-dembele

pay-karamoko-kader-dembele1

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ