កីឡាករ Andros Townsend ជំនួសកីឡាករ Raheem Sterling ក្នុងក្រុមជម្រើសជាតិអង់គ្លេស

ខ្សែបម្រើស្លាបរបស់ក្លឹប Crystal Palace កីឡាករ Andros Townsend នឹងត្រូវជំនួសកីឡាករ Raheem Sterling នៅក្នុងក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតជម្រុះពានរង្វាន់ World Cup នៅក្នុងខែនេះ។

កីឡាករ Townsend វ័យ ២៥ ឆ្នាំបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបាន ១១ ដង និងរកបាន ៣ គ្រាប់ ប៉ុន្តែមិនត្រូវបានជ្រើសរើសក្នុងក្រុមដែលលេងនៅក្នុងពានរង្វាន់ Euro 2016។ កីឡាកររូបនេះបង្ហាញខ្លួនគ្រប់ប្រកួតឲ្យក្លឹប Palace នារដូវកាលនេះតាំងពីបានចូលរួមជាមួយក្លឹប Newcastle ក្នុងតម្លៃផ្ទេរ ១៣ លានផោន។

អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេស បណ្តោះអាសន្នលោក Gareth Southgate នឹងជួបជាមួយ Malta នៅថ្ងៃទី ៨ តុលា និងក្រុម Slovenia ៣ ថ្ងៃបន្ទាប់។

ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ត្រៀមប្រកួតជម្រុះវគ្គពានរង្វាន់បាល់ទាត់ពិភពលោកនាថ្ងៃទី ៨ តុលាខាងមុខ៖

 

អ្នកចាំទី៖ Fraser Forster (Southampton), Joe Hart (Torino, on loan from Manchester City), Tom Heaton (Burnley)

ខ្សែការពារ៖ Ryan Bertrand (Southampton), Gary Cahill (Chelsea), Phil Jagielka (Everton), Glen Johnson (Stoke), Danny Rose (Tottenham), Chris Smalling (Manchester United), John Stones (Manchester City), Kyle Walker (Tottenham)

ខ្សែបម្រើ៖ Eric Dier (Tottenham), Jordan Henderson (Liverpool), Alex Oxlade-Chamberlain (Arsenal), Michail Antonio (West Ham), Jesse Lingard (Manchester United), Theo Walcott (Arsenal), Dele Alli (Tottenham), Andros Townsend (Crystal Palace)

ខ្សែប្រយុទ្ធ៖ Wayne Rooney (Manchester United), Marcus Rashford (Manchester United), Daniel Sturridge (Liverpool), Jamie Vardy (Leicester)

screen-shot-2016-10-04-at-11-49-33-am

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ