Ligue 1: លទ្ធផល និងតារាងពិន្ទុសរុបក្រោយសប្តាហ៍ទី ៨​

សម្រាប់ការប្រកួតសប្តាហ៍ទី ៨ នេះក្លឹបកំពូលតារាង OGC Nice បន្តឈកំពូលតារាងក្រោយការប្រកួតសប្តាហ៍នេះបានបញ្ចប់។ ក្លឹបដែលកំពុងឈនៅកំពូលតារាងពិន្ទុបច្ចុប្បន្ន OGC Nice បន្តជ័យជម្នះរបស់ខ្លួនបន្ទាប់ពីបានយកឈ្នះលើក្លឹប Lorient ក្នុងលទ្ធផល ២-១។

សម្រាប់ការប្រកួតរវាងក្លឹបជើងឯករដូវកាលមុន PSG រកបានជ័យជម្នះក្នុងសប្តាហ៍នេះបន្ទាបពីបានយកឈ្នះលើក្លឹប Bordeaux ក្នុងលទ្ធផល ២-០។ ចំណែកឯក្លឹប Lyon សប្តាហ៍នេះបានយកឈ្នះលើក្លឹប Saint-Etienne ក្នុងលទ្ធផល ២-០។

ក្រោយការប្រកួតសប្តាហ៍ទី ៨ នេះបានបញ្ចប់ក្លឹប OGC Nice ឈនៅកំពូលតារាងពិន្ទុសរុបដែលមាន ២០ ពិន្ទុ ក្លឹប Monaco ឈនៅលេខ ២ មាន ១៩ ពិន្ទុ ខណៈក្លឹបការពារដំណែងជើងឯក PSG ឡើងមកឈនៅលេខ ៣ មាន ១៦ ពិន្ទុស្របពេលដែលក្លឹប Toulouse ធ្លាក់មកឈនៅលេខ ៤ មាន ១៤ ពិន្ទុ។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុសរុបក្រោយការប្រកួតសប្តាហ៍ទី ៨ នេះ៕

week-8

screen-shot-2016-10-04-at-10-06-22-am

អត្ថបទ៖ រិទ្ធី

រូបភាព៖ Ligue 1

មតិយោបល់

Sponsor

អត្ថបទថ្មីៗ