La Liga: លទ្ធផល និងតារាងពិន្ទុសរុបសប្តាហ៍ទី ៧

សម្រាប់ការប្រកួតសប្តាហ៍ទី ៧ នេះក្លឹប Real Madrid បន្តទទួលបានលទ្ធផលស្មើគ្នាក្រោយស្មើគ្នាជាមួយក្លឹប Eibar ១-១។ ជាមួយនឹងការស្មើគ្នានេះផងដែរក្លឹប Real Madrid បានធ្លាក់មកឈនៅលេខ ២ ដែលមាន ១៥ ពិន្ទុក្រោយការប្រកួត ៧ ប្រកួត។

ចំណែកឯក្លឹប Barcelona សប្តាហ៍ទី ៧ នេះ ក្លឹប Barcelona ទទួលរាជ័យដោយម្ចាស់ផ្ទះ Celta Vigo ក្នុងលទ្ធផល ៤-៣ ខណៈក្លឹប Atl.Madrid បន្តជ័យជម្នះរបស់ខ្លួនបន្ទាប់ពីបានយកឈ្នះលើក្លឹប Valencia ក្នុងលទ្ធផល ២-០។

ដូចនេះក្រោយការប្រកួតសប្តាហ៍ទី ៧ ក្លឹប Atl. Madrid ឡើងមកឈលេខ ១ ដែលមាន ១៥ ពិន្ទុជាមួយនឹងក្លឹប Real Madrid ឈនៅលេខ ២ មានពិន្ទុស្មើគ្នា និងក្លឹប Sevilla ឈនៅលេខ ៣ មាន ១៤ ពិន្ទុ។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុសរុបក្រោយការប្រកួតសប្តាហ៍ទី ៧៕

week-7-3

14494769_1127626970607194_858632414533990706_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ La Liga

មតិយោបល់

Sponsor

អត្ថបទថ្មីៗ