Seria A: លទ្ធផល និងតារាងពិន្ទុសរុបសប្តាហ៍ទី⁣⁣⁣ ៧

ការប្រកួតពានរង្វាន់លីកកំពូលនៃប្រទេស អ៊ីតាលី សប្តាហ៍ទី ៧ នេះក្លឹប Empoli ដែលត្រូវប្រកួតជាមួយក្លឹប Juventus នោះលទ្ធផលចុងក្រោយគឹក្លឹបជើងឯក Juventus យកឈ្នះក្នុងលទ្ធផល ៣-០។

សម្រាប់ការប្រកួតផ្សេងទៀតក្លឹប Roma បានយកឈ្នះលើក្លឹប Inter Milan ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតធំប្រចាំសប្តាហ៍នេះខណៈក្លឹប Napoli ទទួលបរាជ័យក្នុងសប្តាហ៍នេះដោយក្លឹប Atalanta ក្នុងលទ្ធផល ១-០។ ចំណែកឯក្រុម Lazio វិញក៏បានយកឈ្នះលើក្រុមភ្ញៀវ Udinese ៣-០ ផងដែរ។

ចំណែកឯការប្រកួតពិសេសរវាងក្លឹប Sassuolo ជាមួយក្លឹប AC Milan នោះលទ្ធផលចុងក្រោយក្លឹប AC Milan ឈ្នះ ៤-៣។ ដូចនេះក្រោយកាប្រកួតសប្តាហ៍ទី ៧ ក្លឹប Juventus ឈលេខ ១ មាន ១៨ ពិន្ទុ ខណៈក្លឹប Napoli ឈនៅលេខ ២ មាន ១៤ ពិន្ទុ និងក្លឹប Roma ឈនៅលេខ ៣  មាន ១៣ ពិន្ទុ។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុសរុបក្រោយការប្រកួតសប្តាហ៍ទី ៧៕

week-7-2

14457297_1293923970680265_5325642261492018373_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Seria A

មតិយោបល់

Sponsor

អត្ថបទថ្មីៗ